ក្រុមអ្នកគាំទ្ររបបយោធាមីយ៉ាន់ម៉ា ធ្វើបាតុកម្មប្រឆាំងនឹងការលូកដៃរបស់ប្រទេសចិន

អន្តរជាតិ

ក្រុមអ្នក​គាំទ្ររបប​យោធា​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា ​បាន​ធ្វើ​បាតុកម្ម​ប្រឆាំង​នឹង​ប្រទេស​ចិន ដោយពួកគេបាន​អះអាង​ថា ក្រុង​ប៉េកាំង​បាន​នឹង​កំពុង​គាំទ្រដល់កង​កម្លាំង​ប្រឆាំង​របប​យោធា ស្របពេលដែលការប្រយុទ្ធគ្នារវាងកងទ័ពរបស់របបយោធា និងក្រុមសកម្មប្រយុទ្ធជនជាតិភាគតិច នៅតែបន្តកើនឡើង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន NHK ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសមីយ៉ាន់ម៉ាបាននិយាយថា មនុស្សរាប់សិបនាក់បានប្រមូលផ្តុំគ្នានៅមុខស្ថានទូតចិននៃទីក្រុងយ៉ាំងហ្គោន កាលពីថ្ងៃអាទិត្យ និង​បានធ្វើការ​ចោទ​ប្រទេសចិន​ថា ​បានលូកដៃ​ចូល​ក្នុងកិច្ចការ​ផ្ទៃក្នុង​របស់​មីយ៉ាន់ម៉ា។

ដោយឡែក ការរិះគន់ជាសាធារណៈចំពោះទីក្រុងប៉េកាំងបែបនេះ គឺកម្រមាននៅក្នុងប្រទេសមីយ៉ាន់ម៉ាណាស់ ត្បិតបាតុកម្ម​ដែល​គ្មាន​ការ​អនុញ្ញាត​ត្រូវ​បាន​ហាមប្រាម​ចាប់​តាំង​ពីរដ្ឋប្រហារ​ឆ្នាំ ២០២១ មកម្លេះ ណាមួយចិន​ជា​ប្រទេស​មួយ​ក្នុង​ចំណោម​ប្រទេស​ដ៏ទៃទៀត ដែល​បាន​រក្សា​ទំនាក់ទំនង​ដ៏ល្អ​ជាមួយនឹងរបប​យោធា។

យ៉ាងណាមិញ របបយោធាបាននឹងកំពុងតស៊ូជាមួយពួកសកម្មប្រយុទ្ធនៅទូទាំងប្រទេស និងត្រូវបានរងការវាយប្រហារដោយជនជាតិភាគតិចចំនួនបី នៅក្នុងរដ្ឋ Shan ភាគខាងកើតចាប់តាំងពីចុងខែតុលាមក៕