រដ្ឋាភិបាលក្រុងប៉េកាំង បានដាក់ក្ដីសង្ឃឹមខ្ពស់ថា រុស្ស៊ី នឹងដាក់ចេញនូវគោលនយោបាយគាំទ្រ ដល់ក្រុមហ៊ុនរថយន្តរបស់ចិន ក្នុងការផលិត លក់ និងបម្រើសេវាកម្មនានានៅប្រទេសរុស្ស៊ី។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។
ជាមួយគ្នា ឯកអគ្គរដ្ឋទូត Zhang Hanhui បានបង្ហើបថា ចិន នឹងព្យាយាមផ្សព្វផ្សាយនូវការរួមបញ្ចូលគ្នា រវាងចិន និងរុស្ស៊ី លើខ្សែសង្វាក់ផ្គត់ផ្គង់ឧស្សាហកម្មយានយន្ត។
បន្ថែមពីនោះ រដ្ឋាភិបាលចិន ក៏បានត្រៀមបន្តការគាំទ្រពេញទំហឹង លើការផ្ដល់អត្ថប្រយោជន៍ចំពោះឧស្សាហកម្មយានយន្តក្នុងស្រុក ដើម្បីបន្តផលិតនូវប្រភេទរថយន្ត ដែលអាចបំពេញតម្រូវការ របស់ប្រជាជនរុស្ស៊ីបន្ថែមទៀត។
សូមជម្រាបដែរថា រថយន្តចិនកំពុងត្រូវប៉ាន់លើទីផ្សាររុស្ស៊ី ពោលគិតត្រឹមខែកក្កដា ការនាំចូលរថយន្តពីចិន ទៅក្នុងទីផ្សាររុស្ស៊ីគឺមានចំនួន ៤៩% ខណៈការលក់រថយន្តទូទៅនៅរុស្ស៊ី គិតត្រឹមចុងខែកញ្ញា បានកើនឡើងរហូតដល់ ១៤៨,៦% ឯណោះ៕