ចិនចោទហ្វីលីពីនថា​ ការដាក់ទ័ពភាគីទីបីនឹងបង្កភាពចលាចល នៅសមុទ្រចិនខាងត្បូង

អន្តរជាតិ

យោធាចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ទី២៣ ខែវិច្ឆិកាថា ហ្វីលីពីនបានដាក់បញ្ចូលបន្ថែមនូវកងកម្លាំងបរទេស ដែលត្រូវបានគេស្គាល់ថាជាកងកម្លាំងសហរដ្ឋអាមរិក ដើម្បីល្បាតរួមគ្នានៅសមុទ្រចិនខាងត្បូង និងកំពុងបង្កវិវាទជាមួយទីក្រុងប៉េកាំង ។ នេះបើតាមប្រភពពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោធាចិនបាននិយាយថា ខ្លួននឹងរក្សាការប្រុងប្រយ័ត្នខ្ពស់ ដោយការពារយ៉ាងម៉ឺងម៉ាត់នូវអធិបតេយ្យភាព សិទ្ធិ ក៏ដូចជាផលប្រយោជន៍ដែនសមុទ្រ ព្រមទាំងការពារសន្តិភាព និងស្ថិរភាពនៅក្នុងសមុទ្រចិនខាងត្បូងយ៉ាងម៉ឺងម៉ាត់ផងដែរ។

បញ្ជាការរោងមហោស្រពភាគខាងត្បូងនៃយោធាចិនបាននិយាយថា៖ ហ្វីលីពីនបានពង្រាយកងកម្លាំងចេញពីតំបន់ដើម្បីធ្វើប្រតិបត្តិការល្បាត ម្យ៉ាងវិញទៀតគឺដើម្បីបង្កបញ្ហាចលាចល បំផ្លើសបំផ្លោង បំផ្លាញសន្តិភាព និងស្ថិរភាពក្នុងតំបន់។

អ្នកនាំពាក្យក្រសួងការបរទេសចិនលោកស្រី Mao Ning បាននិយាយថា ប្រទេសចិនបានបញ្ជាក់យ៉ាងច្បាស់លាស់ពីជំហររបស់ខ្លួនចំពោះហ្វីលីពីន និងសហរដ្ឋអាមេរិកថា ការល្បាតរួមគ្នារបស់ហ្វីលីពីន និងអាមេរិកនោះ មិនត្រូវធ្វើឱ្យខូចដល់អធិបតេយ្យភាពដែនដី សិទ្ធិ និងផលប្រយោជន៍ដែនសមុទ្ររបស់ចិននោះទេ។

ជាមួយគ្នានោះ មន្ត្រីហ្វីលីពីនបានបញ្ជាក់ដែរថា កាលពីថ្ងៃអង្គារយោធារបស់ពួកគេ និងសហរដ្ឋអាមេរិក បានបើកការល្បាតរួមគ្នា  នៅក្នុងដែនទឹកក្បែរកោះតៃវ៉ាន់ ដែលជាកោះត្រូវបានចិនអះអាងថាជារបស់ខ្លួន និងក៏ជាកោះកំពុងមានភាពតានតឹងជាមួយប្រទេសចិនផងដែរ។

សូមជម្រាបថា ទំនាក់ទំនងរវាងចិន និងហ្វីលីពីន ជុំវិញរឿងរ៉ាងសមុទ្រចិនខាងត្បូង កំពុងតែមានភាពប្រេះស្រាំ ក្រោមការដឹកនាំរបស់ប្រធានាធិបតីហ្វីលីពីន លោក Ferdinand Marcos Jr ខណៈដែលលោកក៏កំពុងជំរុញឆ្ពោះទៅរកទំនាក់ទំនងកាន់តែជិតស្និទ្ធជាមួយសហរដ្ឋអាមេរិក ដែលគាំទ្រប្រទេសអាស៊ីអាគ្នេយ៍មួយនេះ ក្នុងជម្លោះដែនសមុទ្រជាមួយចិន៕