ការមកដល់របស់ភ្ញៀវទេសចរចិន នៅក្នុងប្រទេសថៃ មានចំនួនទាបជាងការរំពឹងទុក

អន្តរជាតិ

អាជ្ញាធរទេសចរណ៍ថៃ (TAT) បាននិយាយកាលពីថ្ងៃទី២៤ ខែវិច្ឆិកាកន្លងទៅថា ប្រទេសថៃ រំពឹងថានឹងមានភ្ញៀវទេសចរចិន ចន្លោះពី ៣,៤ លាននាក់ ទៅ ៣,៥ លាននាក់ប៉ុណ្ណោះ នៅឆ្នាំនេះ ពោលគឺទាបជាងគោលដៅចំនួន ៥ លាននាក់ ដែលបានកំណត់កាលពីដើមឆ្នាំនេះកន្លងទៅ បើទោះបីជាវិធានការលើកលែងទិដ្ឋាការត្រូវបានដាក់ចេញក៏ដោយ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍ពី TAT បានបង្ហាញឱ្យដឹងទៀតថា គិតរហូតមកដល់ពេលនេះ ភ្ញៀរទេសចរចិនប្រហែល ៣,០១ លាននាក់ បានចូលមកលេងកម្សាន្តនៅក្នុងប្រទេសថៃ ខណ:ពេលដែលប្រទេសចិនគឺជាប្រភពដ៏សំខាន់សម្រាប់ឧស្សាហកម្មទេសចរណ៍របស់ថៃ ដោយកាលពីឆ្នាំ ២០១៩ កន្លងទៅ ភ្ញៀវទេសចរចិន មានចំនួនដល់ទៅ ១១ លាននាក់ឯណោះ។

លោក Chattan Kunjara Na Ayudhya អភិបាលរង TAT ទទួលបន្ទុកផ្នែកទីផ្សារអន្តរជាតិនៅអាស៊ី និងប៉ាស៊ីហ្វិកខាងត្បូង បាននិយាយថា ការធ្លាក់ចុះនៃសេដ្ឋកិច្ចរបស់ប្រទេសចិន បានធ្វើឱ្យប្រជាជនមានក្តីព្រួយបារម្ភអំពីការចំណាយលើវិស័យទេសចរណ៍។

ទន្ទឹមនឹងនេះ លោក Chattan បាន​បន្ថែមឲ្យដឹងទៀត​ថា ការ​បាញ់​ប្រហារ​នៅក្នុង​ផ្សារ​ទំនើប ​ក្នុង​ទីក្រុង​បាងកក​នាពេលកន្លងទៅ ក៏​បានធ្វើឱ្យ​ប៉ះពាល់យ៉ាងខ្លាំង​ដល់​ទំនុក​ចិត្ត​ភ្ញៀវ​ទេសចរ​បរទេសផង​ដែរ៕