មហាសេដ្ឋីឥណ្ឌា លោក Gautam Adani បានលេចវត្តមានសារជាថ្មី នៅក្នុងតារាងបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុត ២០រូប បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោក កើនឡើងប្រហែល ៦,៥ពាន់លានដុល្លារក្នុងមួយថ្ងៃ។ នេះបើតាមរបាយការណ៍បង្ហាញដោយ Bloomberg Billionaires Index។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទ្រព្យសម្បត្តិរបស់អ្នកមានដាច់គេទី២ នៅឥណ្ឌាម្នាក់នេះ មានសរុបប្រមាណ ៦៦,៧ពាន់លានដុល្លារ និងបច្ចុប្បន្ន កំពុងស្ថិតនៅលេខរៀងទី១៩ នៃបញ្ជីឈ្មោះមហាសេដ្ឋីមានបំផុតលើលោក។
បើទោះជា ទ្រព្យសម្បត្តិរបស់លោកកើនឡើងបន្តិចមែន ប៉ុន្តែបើធៀបនឹងឆ្នាំ មហាសេដ្ឋីឥណ្ឌា នៅតែទទួលបានការខាតបង់ច្រើនលើសលុប ពោល ៥៣,៨ពាន់លានដុល្លារ ខណៈក្រុមហ៊ុនរបស់លោកវិញ គឺខាតបង់រហូតដល់ ១៥០ពាន់លានដុល្លារ បើធៀបនឹងឆ្នាំទៅ៕