សម្ដេច ប៉ាប ហ្វ្រង់ស៊ីស ខកខានកិច្ចប្រជុំកំពូល COP28 នៅទីក្រុងឌូបៃ

អន្តរជាតិ

កិច្ចប្រជុំកំពូល COP28 ធ្វើឡើងនៅទីក្រុងឌូបៃ កំពុងចាប់ផ្ដើម ក្រោមវត្តមានពីមេដឹកនាំកំពូលៗ​លើពិភពលោក ច្រើនជាង ១៦០ប្រទេស និងធុរកិច្ចជនល្បីឈ្មោះជាច្រើនរូប ប៉ុន្តែសម្ដេច ប៉ាប ហ្វ្រង់ស៊ីស បែរជាខកខានកិច្ចប្រជុំមួយនេះទៅវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន SkyNews បានបង្ហាញថា មូលហេតុដែលធ្វើឲ្យសម្ដេច មិនអាចចូលរួមកិច្ចប្រជុំនៅទីក្រុងឌូបៃបាន ដោយសារបញ្ហាសុខភាព ដែលក្រុមគ្រូពេទ្យ​ផ្ដល់យោបល់ឲ្យលោកសម្រាកឲ្យបានច្រើន។

ទោះជាយ៉ាងណា ព្រះវិហារកាតូលិក Holy See បានបង្ហើបឲ្យដឹងថា សម្ដេច ប៉ាប នៅតែមានកូនចិត្តចង់ចូលរួមកិច្ចប្រជុំមួយនេះ តាមវិធីសាស្ត្រផ្សេង បើទោះជាមិនអាចចូលរួម​បានដោយផ្ទាល់ក្ដី។

សូមជម្រាបដែរថា សម្ដេច ប៉ាប ហ្វ្រង់ស៊ីស តែងតែបង្ហាញមុខជាញឹកញាប់ ចំពោះការរកដំណោះស្រាយ ជុំវិញបញ្ហាបម្រែបម្រួលអាកាសធាតុ និងតែងអំពាវនាវ​ឲ្យមហាអំណាចធំៗ គិតគូរពីបញ្ហាមួយនេះឲ្យបានស៊ីជម្រៅ៕