មហាសេដ្ឋីចិន លោក Wang Xing ដែលជាស្ថាបនិកក្រុមហ៊ុនដឹកជញ្ជូនអាហារ Meituan បានជួបប្រទះការខាតបង់ដ៏ធំនាឆ្នាំនេះ ពោលទ្រព្យសម្បត្តិរបស់លោកបានថយចុះប្រហែល ៦,៦ពាន់លានដុល្លារ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា មហាសេដ្ឋីចិនវ័យ ៤៤ឆ្នាំ កំពុងជួបផលវិបាកជាខ្លាំង ក្នុងការបញ្ចុះបញ្ចូលឲ្យក្រុមវិនិយោគ បន្តចាក់លុយថែមនៅក្នុងក្រុមហ៊ុន ខណៈអនាគតនៃក្រុមហ៊ុនកំពុងប្រឈមហានិភ័យ។
គិតតាំងពីខែមករា មកទល់នឹងពេលនេះ តម្លៃភាគហ៊ុនរបស់ក្រុមហ៊ុន Meituan បានថយចុះប្រហែល ៥០% ស្របពេលក្រុមហ៊ុនបន្តចាយលុយក្រាស់ក្រែល ដើម្បីប្រកួតជាមួយគូប្រជែងនានា។
ទោះជារបូតលុយអស់រាប់ពាន់លានដុល្លារមែន ប៉ុន្តែមហាសេដ្ឋីចិននៅតែជាបុគ្គលមានលុយច្រើនបំផុតមួយរូប នៅប្រទេសចិន ដោយបច្ចុប្បន្នទ្រព្យសម្បត្តិរបស់លោក មានប្រមាណ ៩,២ពាន់លានដុល្លារ៕