អំឡុងពេលបំពេញទស្សនកិច្ចនៅប្រទេសអ៊ីស្រាអែល មហាសេដ្ឋី Elon Musk បានជួបជជែកគ្នាជាមួយនាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu ដោយអ្នកទាំង២ បានឯកភាពគ្នាលើការលើកឡើងថា ក្រុមហាម៉ាសត្រូវតែកម្ទេចចោល។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Aljazeera បានបង្ហាញថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែល បានប្រាប់ទៅកាន់មហាសេដ្ឋីអាមេរិកថា ពួកគេគ្មានជម្រើសអ្វីឡើយ ក្រៅពីសម្រេចកំទេចក្រុមហាម៉ាស ដែលជាអ្នកផ្ដើមនូវសង្គ្រាមមួយនេះ។
ជាមួយគ្នា មេធំ Tesla ក៏បានបង្ហាញការយល់ស្របថា ការសម្រេចចិត្តរបស់អ៊ីស្រាអែល គឺពិតជាត្រឹមត្រូវ ហើយអ៊ីស្រាអែល ពិតជាគ្មានជម្រើសពិតមែន។
សូមជម្រាបដែរថា អំឡុងពេលបំពេញទស្សនកិច្ចនៅអ៊ីស្រាអែល មហាសេដ្ឋីអាមេរិកក៏ទទួលបានការអញ្ជើញពីមន្ត្រីជាន់ខ្ពស់នៃក្រុមហាម៉ាស ទៅទស្សនកិច្ចនៅតំបន់កាហ្សាផងដែរ ដើម្បីឲ្យបានឃើញជាក់ស្ដែងពីស្ថានការណ៍នៅទីនោះ ប៉ុន្តែលោក Elon Musk បានច្រានចោលសំណើមួយនោះ ក្រោមហេតុផលព្រួយបារម្ភពីសុវត្ថិភាពផ្ទាល់ខ្លួន៕