UBS៖ ក្រុមមហាសេដ្ឋី រៀបផែនការផ្ទេរទ្រព្យសម្បត្តិដល់អ្នកតជំនាន់ ជាង ៥ទ្រីលានដុល្លារ

អន្តរជាតិ

យោងតាមការស្រាវជ្រាវពីគេហទំព័រ UBS បានបង្ហាញថា ទំហំទ្រព្យសម្បត្តិរបស់ក្រុមមហាសេដ្ឋី ដែលទទួលបានមរតកពីគ្រួសារ គឺមានច្រើនលើសលុបនាឆ្នាំនេះ ខណៈបច្ចុប្បន្ន​ក្រុមមហាសេដ្ឋីជាច្រើន ក៏កំពុងបន្តរៀបផែនការផ្ទេរទ្រព្យសម្បត្តិដល់អ្នកជំនាន់ក្រោយ​រាប់ពាន់លានដុល្លារថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពខាងលើអះអាងថា ក្នុងរយៈពេល ២០ឆ្នាំខាងមុខ មហាសេដ្ឋីច្រើនជាង ១ ០០០នាក់ នឹងផ្ទេរមរតកទៅកាន់អ្នកតជំនាន់រៀងៗខ្លួន រហូតដល់ ៥,២ទ្រីលានដុល្លារឯណោះ ខណៈ​បច្ចុប្បន្នផែនការមួយនេះ កំពុងចាប់ផ្ដើមសន្សឹមៗហើយ។

គួររំលឹកបន្តិចថា គិតត្រឹមដើមខែធ្នូនេះ ទ្រព្យសម្បត្តិសរុបរបស់មហាសេដ្ឋីពិភពលោក​ប្រមាណ ២ ៥៤៤រូប មានរហូតដល់ ១២ទ្រីលានដុល្លារ ប៉ុន្តែចំនួននេះគឺមានទាបជាង ទ្រព្យសម្បត្តិសរុប​របស់​មហាសេដ្ឋីពិភពលោកកាលពីឆ្នាំ២០២១ ដែលមានរហូតដល់ ១៣,៤ទ្រីលានដុល្លារ។

ជម្រាបបន្ថែមថា នេះក៏ជាលើកដំបូងផងដែរ ដែលទំហំទ្រព្យសម្បត្តិរបស់ក្រុមអ្នកមាននៅអឺរ៉ុប មានការងើបឡើងលឿនជាងគេ ដោយសារ​តម្រូវការសម្ភារៈនិយម កំពុងត្រូវប៉ាន់វិញ ក្រោយខកខានច្រើនឆ្នាំ ដោយសារវិបត្តិជំងឺរាតត្បាតកូវីដ ១៩៕