ចំពោះមុខប្រធានាធិបតីអារ៉ាប់រួម មេដឹកនាំអ៊ីស្រាអែល សុំជំនួយក្នុងការដោះលែងចំណាប់ខ្មាំង

អន្តរជាតិ

ប្រធានាធិបតីអ៊ីស្រាអែល លោក Isaac Herzog បានសុំឲ្យប្រធានាធិបតីអារ៉ាប់រួម លោក Sheikh Mohamed bin Zayed Al Nahyan ប្រើប្រាស់ឥទ្ធិពលរបស់ខ្លួន ដើម្បីសុំឲ្យកងកម្លាំងប៉ាឡេស្ទីន ដោះលែងចំណាប់ខ្មាំង ជាជនជាតិអ៊ីស្រាអែលវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Herzog បានធ្វើការអំពាវនាវបែបនេះ អំឡុងពេលចូលរួមកិច្ចប្រជុំជាមួយប្រធានាធិបតី​អារ៉ាប់រួម នៅទីក្រុងឌូបៃ សម្រាប់កិច្ចប្រជុំស្ដីពីបញ្ហាបម្រែបម្រួលអាកាសធាតុ COP28។

“ប្រធានាធិបតី បានសំណូមពរឲ្យមិត្តសម្លាញ់របស់លោក Sheikh Mohamed bin Zayed Al Nahyan ប្រើប្រាស់នូវអំណាចរបស់លោក ដើម្បីអំពាវនាវ និងពន្លឿនការដោះលែងចំណាប់ខ្មាំង មកប្រទេសកំណើតវិញ”។ នេះបើតាមលិខិតចេញផ្សាយដោយការិយាល័យប្រធានាធិបតីអ៊ីស្រាអែល។

សូមជម្រាបដែរថា សង្គ្រាមរវាងអ៊ីស្រាអែល និងក្រុមឧទ្ទាមហាម៉ាស បានផ្ទុះកាលពីថ្ងៃទី០៧ ខែតុលា ហើយមកទល់ពេលនេះអ៊ីស្រាអែលអះអាងថា ប៉ាឡេស្ទីនមានចំណាប់ខ្មាំងប្រមាណ ២៤០នាក់ ខណៈពួកគេក៏មានចំណាប់ខ្មាំង ២១០នាក់ផងដែរ ដើម្បីត្រៀមធ្វើការដោះដូរ​ចំណាប់ខ្មាំងនាពេលខាងមុខ៕