រដ្ឋាភិបាលម៉ាឡេស៊ីអញ្ជើញប្រធានាធិបតីចិន ទៅបំពេញទស្សនកិច្ចនៅប្រទេសរបស់ខ្លួន

អន្តរជាតិ

រដ្ឋាភិបាលនៃប្រទេសម៉ាឡេស៊ី បានធ្វើការអញ្ជើញប្រធានាធិបតីចិន លោក ស៊ី ជិនពីង ទៅបំពេញទស្សនកិច្ច​នៅប្រទេសរបស់ខ្លួន ស្របពេលប្រទេសនៅអាស៊ីអាគ្នេយ៍មួយនេះ ក៏កំពុងព្យាយាមអូសទាញ​ភ្ញៀវទេសចរណ៍ចិនបន្ថែមផងដែរ។ នេះបើតាមការបញ្ជាក់ពីឯកអគ្គរដ្ឋទូតរបស់ម៉ាឡេស៊ីប្រចាំទីក្រុងប៉េកាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា ចិន នឹងម៉ាឡេស៊ី គ្រោងរៀបចំ​កម្មវិធីគម្រប់ខួប ៥០ឆ្នាំនៃទំនាក់ទំនងការទូតទ្វេភាគីនាឆ្នាំក្រោយ ខណៈប្រទេសមួយនេះ​បានប្រកាសថា មានបំណងអូសទាញភ្ញៀវទេសចរណ៍ចិនប្រមាណ ៥លាននាក់ក្នុងមួយឆ្នាំ ដើម្បីបង្កើនកំណើនសេដ្ឋកិច្ចក្នុងស្រុក។

ជាមួយគ្នា រដ្ឋាភិបាលម៉ាឡេស៊ីក៏បានដាក់ផែនការស្រដៀងនឹងប្រទេសថៃ ដោយលើកលែងទិដ្ឋាការសម្រាប់ជនជាតិចិន ដែលមកកម្សាន្តនៅប្រទេសរបស់ខ្លួន រហូតដល់ ៣០ថ្ងៃឯណោះ។

សូមជម្រាបដែរថា ខាងការិយាល័យប្រធានាធិបតីចិន នៅមិនទាន់ធ្វើការឆ្លើយតបនឹងការអញ្ជើញពីប្រទេសម៉ាឡេស៊ីឡើយ ប៉ុន្តែលទ្ធភាពនៃដំណើរ​ទស្សនកិច្ចមួយនេះអាចកើតមានឡើង ដោយសារកន្លងមកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី លោក Anwar Ibrahim ក៏ធ្លាប់បានអញ្ជើញមេដឹកនាំកំពូលចិនមកបំពេញទស្សនកិច្ចនៅប្រទេសមួយនេះ ស្របពេលចិនក៏កំពុងពង្រឹងចំណងមិត្តភាព ជាមួយបណ្ដាប្រទេសនៅតំបន់អាស៊ានផងដែរ៕