ប្រធានាធិបតីហ្វីលីពីន លោក Marcos Jr ធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩

អន្តរជាតិ

យោងតាមការិយាល័យប្រធានាធិបតីហ្វីលីពីន បានប្រកាសនៅថ្ងៃអង្គារនេះថា លោក Ferdinand Marcos Jr បានធ្វើតេស្តវិជ្ជមានជំងឺកូវី-១៩ ប៉ុន្តែលោកនៅតែមានសុខភាពរឹងមាំគ្រប់គ្រាន់ ដើម្បីចូលរួមកិច្ចប្រជុំតាមរយ:ប្រព័ន្ធអ៊ីនធើណិតបានដដែល។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការិយាល័យទំនាក់ទំនងប្រធានាធិបតី បាននិយាយនៅលើទំព័រផ្លូវការរបស់ខ្លួនថា លោក Marcos នឹងត្រូវដាក់ឲ្យនៅដាច់ដោយឡែករយៈពេលប្រាំថ្ងៃ ខណ:សេចក្តីថ្លែងការណ៍នេះ មិនបានបង្ហាញថាប្រធានាធិបតីហ្វីលីពីនរូបនេះ ធ្វើតេស្តវិជ្ជមានតាំងពីពេលណាមកនោះឡើយ។

មិនតែប៉ុណ្ណោះ សេចក្តីថ្លែងការណ៍នេះបាននិយាយទៀតថា៖ “ប្រធានាធិបតី នៅតែមានសុខភាពរឹងមាំក្នុងការអនុវត្តភារកិច្ចរបស់លោក ហើយនឹងបន្តកិច្ចប្រជុំដែលបានគ្រោងទុកតាមរយៈសន្និសីទតាមទូរស័ព្ទ”។

គួរឲ្យដឹងផងដែរថា លោក Marcos ដែលបច្ចុប្បន្នមានវ័យ ៦៦ឆ្នាំ​ត្រូវ​បាន​គេ​ឃើញ​បង្ហាញខ្លួនជា​សាធារណៈ​លើក​ចុង​ក្រោយ​កាល​ពី​ថ្ងៃ​សៅរ៍ ដោយលោកបាន​ចូល​រួម​ក្នុង​ព្រឹត្តិការណ៍ជាលក្ខណ:​គ្រួសារ​មួយ​ នៅ​ក្នុង​បរិវេណ​វិមាន​ប្រធានាធិបតី។

ជម្រាបជូនផងដែរថា បន្ទាប់ពីបានធ្វើតេស្តវិជ្ជមានជំងឺកូវីដ-១៩ លោក Marcos បានលុបចោលកម្មវិធីសំខាន់ៗមួយចំនួន រួមទាំងដំណើរទស្សនកិច្ចទៅកាន់កោះ Mindanao ភាគខាងត្បូងប្រទេសហ្វីលីពីន ដើម្បីសាកសួរជនរងគ្រោះនៃការបំផ្ទុះគ្រាប់បែកកាលពីថ្ងៃអាទិត្យ និងប្រជាជនដែលបានផ្លាស់ទីលំនៅ បន្ទាប់ពីមានការរញ្ជួយដីខ្លាំងចាប់តាំងពីថ្ងៃសៅរ៍សប្តាហ៍មុន៕