ក្លាយជាមហាសេដ្ឋីបានជាងមួយខែ ឥឡូវ Taylor Swift ជោគជ័យរឿងធំមួយទៀតហើយក្នុងឆ្នាំនេះ

អន្តរជាតិ

តារាចម្រៀងស្រី Taylor Swift ទទួលបានភាពជោគជ័យរឿងធំ២ នៅក្នុងឆ្នាំនេះ ដែលមិននឹកស្មានដល់ ពោលទើបនឹងក្លាយជាមហាសេដ្ឋីអាមេរិកវ័យក្មេងបំផុតមួយរូប កាលពី​ចុងខែតុលា ខណៈបច្ចុប្បន្នមហាសេដ្ឋីស្រីម្នាក់នេះ ក៏ទើបទទួលបានជោគជ័យធំធេងមួយទៀត គឺក្លាយជា Person of the Year ពីទស្សនាវដ្ដី TIME។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ទស្សនាវដ្ដី TIME ក៏បានចុះផ្សាយដែរថា រយៈពេលជិតមួយឆ្នាំនេះ Taylor សម្រេចបាន​សមិទ្ធផលធំៗជាច្រើនដូចជា ងារជាមហាសេដ្ឋី ការលក់អាល់ប៊ុមចម្រៀង​បំបែកកំណត់ត្រា និង​ស្នាដៃជាច្រើនទៀត ដែលជះឥទ្ធិពលដល់មនុស្សទូទាំងពិភពលោក។

កន្លងមក ងារជា Person of the Year តែងតែត្រូវបានផ្ដល់ជូនទៅកាន់បុគ្គលដែលមានឥទ្ធិពល​បំផុតប្រចាំឆ្នាំ ហើយអ្នកដែលទទួលបានងារមួយនេះ ភាគច្រើនជាអ្នកនយោបាយដ៏មានឥទ្ធិពល ដូចជាមេដឹកនាំមហាអំណាចធំៗ និងជាមហាសេដ្ឋីលំដាប់កំពូលដូចជា Elon Musk ជាដើម។

គួររំលឹកបន្តិចថា តារាចម្រៀងស្រី Taylor Swift បានក្លាយជាមហាសេដ្ឋី ដោយសារការខំប្រឹងប្រែងរបស់នាងសុទ្ធសាធ ខណៈបច្ចុប្បន្នទ្រព្យសម្បត្តិរបស់​តារាស្រីរូបនេះ មានប្រមាណ​១,១ពាន់លានដុល្លារ៕