រុស្ស៊ីសម្រេចយកថ្ងៃបោះឆ្នោតជ្រើសតាំងប្រធានាធិបតីរួចរាល់ ខណៈលោកពូទីន នៅមិនទាន់សម្រេចឈរឈ្មោះ

អន្តរជាតិ

សភាតំណាងរាស្ត្ររុស្ស៊ីបានកំណត់យកថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ ជាកាលបរិច្ឆេទផ្លូវការ សម្រាប់ការបោះឆ្នោតជ្រើសរើសប្រធានាធិបតី ស្របពេលដែល ប្រធានាធិបតីរុស្ស៊ីកំពុងកាន់តំណែងលោក វ្ល៉ាឌីមៀ ពូទីន នៅមិនទាន់សម្រេចបន្តឈរឈ្មោះនៅឡើយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន RT ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ពូទីន បច្ចុបន្នមានវ័យ ៧១ ឆ្នាំ នៅមិនទាន់បានប្រកាសពីចេតនារបស់់ខ្លួន ក្នុងការឈរឈ្មោះម្តងទៀតនោះទេ។ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយអ្វីច្រើននោះឡើយ អំពីលទ្ធភាពនៃការឈរឈ្មោះសម្រាប់អាណត្តិថ្មី ដោយត្រឹមតែបកស្រាយថា លោកនឹងជូនដំណឺង បន្ទាប់ពីសភាសម្រេចកាលបរិច្ឆេទនៃការបោះឆ្នោតរួចរាល់។

កាលពីក្នុងខែកញ្ញា លោកពូទីនបាននិយាយនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាថា៖ នៅពេលណាដែលការសម្រេចចិត្តត្រូវបានធ្វើឡើង ការបោះឆ្នោតនឹងត្រូវប្រកាស កាលបរិច្ឆេទនឹងត្រូវកំណត់ បន្ទាប់មកយើងនឹងពិភាក្សាគ្នា។

ជម្រាបផងដែរថា ការបោះឆ្នោតជ្រើសរើសប្រធានាធិបតីរុស្ស៊ីចុងក្រោយបង្អស់ធ្វើឡើងកាលពីក្នុងឆ្នាំ ២០១៨ ស្របពេលលោក ពូទីន កាលនោះ បានទទួលសំឡេងគាំទ្រជាង ៧៦% ខណៈលោក Pavel Grudinin មកពីគណបក្ស CPRF បានឈរនៅចំណាត់ថ្នាក់លេខពីរ ដោយមានជាង ១១% ៕