TikTok បណ្ដាក់ទុន ១,៥ពាន់លានដុល្លារ ជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅឥណ្ឌូណេស៊ី

អន្តរជាតិ

ក្រុមហ៊ុន TikTok បានប្រកាសបណ្ដាក់ទុនជាមួយក្រុមហ៊ុនបច្ចេកវិទ្យាធំបំផុតនៅឥណ្ឌូណេស៊ី គឺក្រុមហ៊ុន PT GoTo Gojek Tokopedia ក្នុងទំហំទឹកប្រាក់ប្រមាណ ១,៥ពាន់លានដុល្លារ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កិច្ចព្រមព្រៀងមួយនេះ កើតឡើងបន្ទាប់ពីឥណ្ឌូណេស៊ីបានប្រកាសហាមឃាត់ការលក់ទំនិញ​អនឡាញនៅលើបណ្ដាញសង្គមនានា រួមទាំង TikTok ផងកាលពីខែតុលា ដែលធ្វើឲ្យ​ក្រុមហ៊ុនចិនមួយនេះ ត្រូវបង្ខំចិត្តបណ្ដាក់ទុនជាមួយក្រុមហ៊ុនពាណិជ្ជកម្មអេឡិចត្រូនិក​នៅក្នុងប្រទេសឥណ្ឌូណេស៊ី ដើម្បីបន្តអាជីវកម្មរបស់ពួកគេ។

ក្រោមកិច្ចព្រមព្រៀងនេះផងដែរ TikTok នឹងទិញភាគហ៊ុនរបស់ក្រុមហ៊ុន​ឥណ្ឌូណេស៊ីខាងលើ ប្រហែល ៧៥% និងបានក្លាយជាអ្នកគ្រប់គ្រងដ៏ធំម្នាក់ប្រចាំក្រុមហ៊ុន។

សូមជម្រាបដែរថា TikTok គឺជាបណ្ដាញសង្គមដ៏ពេញនិយមមួយនៅឥណ្ឌូណេស៊ី ពោលចំនួនប្រជាជនឥណ្ឌូណេស៊ីមានប្រមាណ ២៧០លាននាក់ ខណៈអ្នកប្រើប្រាស់ TikTok មានរហូតដល់ ១២៥លាននាក់នៅក្នុងប្រទេស៕