ហាងល្បី Chanel កំពុងប្រឈមនឹងភាពលំបាកកាន់តែខ្លាំងនាឆ្នាំក្រោយ

អន្តរជាតិ

ហាងលក់សម្ភារៈនិយមល្បីឈ្មោះ Chanel គឺកំពុងប្រឈមនឹងភាពលំបាក នៅក្នុងឆ្នាំ២០២៤ ដោយសារកំណើននៃឧស្សាហកម្មប្រណីតមានសភាពយឺត ចំពេលសេដ្ឋកិច្ចសកលក៏មានការ​ថយចុះផង។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា ប្រធានក្រុមហ៊ុន Bruno Pavlosky បាននិយាយថា ស្ថានភាពសេដ្ឋកិច្ចបច្ចុប្បន្ន កំពុងបង្កផលវិបាកដល់គ្រប់កន្លែង នៅទូទាំងពិភពលោក ហើយវិស័យឧស្សាហកម្មប្រណីតៗ ក៏រងឥទ្ធិពលពីវាខ្លាំងដែរ។

“ភាពប្រណីតមិនត្រូវបានការពារ ដោយសារស្ថានភាពសេដ្ឋកិច្ចឡើយ ហើយខ្ញុំក៏មិនអាចដឹងពី​អនាគតដែរ ប៉ុន្តែស្ថានភាពនឹងកាន់តែយ៉ាប់យ៉ឺនជាងអ្វីដែលពួកយើងធ្លាប់បានជួបកាលពីឆ្នាំ២០២៣”។ នេះបើតាមសម្ដីរបស់លោក Bruno។

សូមជម្រាបដែរថា វិស័យឧស្សាហកម្មប្រណីត កំពុងមានកំណើនមកវិញជាបណ្ដើរៗ បន្ទាប់ពីស្ងាត់តាំងពីផ្ទុះជំងឺរាតត្បាតកូវីដ១៩ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ចសកលមិនសូវអំណោយផល ក្រុមហ៊ុនធំៗដែលរកស៊ីលើវិស័យនេះ អាចប្រឈមនឹងហានិភ័យដដែលនាឆ្នាំក្រោយ៕