រដ្ឋាភិបាលរុស្ស៊ី ដកហូតលិខិតឆ្លងដែនពលរដ្ឋ ដែលជាប់បម្រាមធ្វើដំណើរក្រៅប្រទេស

អន្តរជាតិ

ប្រជាពលរដ្ឋរុស្ស៊ី ដែលត្រូវបានរដ្ឋាភិបាលហាមមិនឲ្យធ្វើដំណើរទៅក្រៅប្រទេស ត្រូវតែប្រគល់​លិខិតឆ្លងដែនរបស់ពួកគេ ទៅកាន់អាជ្ញាធរប្រចាំតំបន់រៀងខ្លួន ក្នុងរយៈពេល ៥ថ្ងៃ រាប់ចាប់ពីថ្ងៃទី១០ ខែធ្នូតទៅ។នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការច្បាប់រុស្ស៊ី អាជ្ញាធរមានសិទ្ធគ្រប់គ្រាន់ក្នុងការដាក់បម្រាមលើទាហាន បុគ្គលិករដ្ឋាភិបាល ទណ្ឌិត និងបុគ្គលដែលអាចដឹងពីព័ត៌មានរដ្ឋាភិបាល ក្នុងការធ្វើដំណើរក្រៅប្រទេស។

ជាមួយគ្នា លិខិតឆ្លងដែនដែលត្រូវដកហូតនោះ នឹងរក្សាទុកដោយក្រសួងមហាផ្ទៃ និងក្រសួងការបរទេស ហើយបន្ទាប់ពីបម្រាមនោះត្រូវបានលើកលែង ពលរដ្ឋអាច​សរសេរលិខិតស្នើសុំលិខិតឆ្លងដែនរបស់ពួកគេវិញបាន។

សូមជម្រាបដែរថា នេះមិនមែនជាលើកទីមួយឡើយ ដែលរដ្ឋាភិបាលរុស្ស៊ីប្រកាសដកហូត​លិខិតឆ្លងដែនប្រជាពលរដ្ឋ ពោលកាលពីខែមីនា កាសែត Financial Times ក៏ធ្លាប់បានចុះផ្សាយថា សេវាសន្តិសុខរុស្ស៊ី បានដកហូតលិខិតឆ្លងដែនមន្ត្រីជាន់ខ្ពស់ និងប្រធានក្រុមហ៊ុនរបស់រដ្ឋជាច្រើនរូប ដើម្បីបង្ការកុំឲ្យពួកគេធ្វើដំណើរក្រៅប្រទេស៕