វៀតណាមកំពុងក្លាយជាគោលដៅវិនិយោគដ៏ពេញនិយមបំផុតក្នុងតំបន់អាស៊ាន

អន្តរជាតិ

យោងតាមការចុះផ្សាយពីសារព័ត៌មាន Vietnamplus បានបង្ហាញថា វៀតណាមកំពុងក្លាយជាគោលដៅដ៏ពេញនិយមបំផុត ក្នុងចំណោមប្រទេសនៅតំបន់អាស៊ីអាគ្នេយ៍ ដោយសារកំណើនសេដ្ឋកិច្ចដ៏ជឿនលឿន និងឱកាសដ៏ច្រើនសន្ធឹក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ប្រភពដដែលបន្ថែមថា វៀតណាមគឺកំពុងបង្ហាញពីសក្ដានុពលដ៏ខ្លាំង នៅក្នុងទីផ្សារពាណិជ្ជកម្ម​សកលលោក ដោយសារតែអត្ថប្រយោជន៍ជាច្រើនដែលប្រទេសនៅតំបន់អាស៊ានមួយនេះ បានផ្ដល់ជូនដល់ក្រុមវិនិយោគិន។

ជំនួសឲ្យការពឹងផ្អែកលើកត្តាពីខាងក្រៅដូចជា ស្ថានភាពទីផ្សារសកលលោក តម្រូវការបរទេស និងគោលនយោបាយពាណិជ្ជកម្មផ្សេងៗ វៀតណាមបានរៀបចំរចនាសម្ព័ន្ធសេដ្ឋកិច្ចតម្រង់ទិស​ក្នុងស្រុក ដែលនាំអត្ថប្រយោជន៍ជាច្រើនដល់ប្រទេស ដែលធ្លាប់តែចាត់ទុកការនាំចេញ ជាចលនាសំខាន់នៃកំណើនសេដ្ឋកិច្ច។

កំណើនសេដ្ឋកិច្ច ដែលជំរុញដោយតម្រូវការក្នុងស្រុក គឺតែងតែមានស្ថិរភាពជាង ដោយសារ​មិនសូវរងផលប៉ះពាល់ពីទីផ្សារអន្តរជាតិ និងភាពតានតឹងនៃគោលនយោបាយបរទេស ដូច្នេះហើយទើបក្រុមវិនិយោគិនជាច្រើន បង្ហាញចំណាប់អារម្មណ៍ទៅលើការបណ្ដាក់ទុន​នៅវៀតណាមកាន់តែខ្លាំងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។

រំលឹកបន្តិចថា គិតតាំងពីដើមឆ្នាំ២០២៣ រហូតដល់ខែតុលា វៀតណាមទទួលបានការបណ្ដាក់ទុន​ពីបរទេស សរុបជាទឹកប្រាក់ប្រហែល ២៥,៧៦ពាន់លានដុល្លារ ខណៈការបណ្ដាក់ភាគច្រើន គឺផ្ដោតទៅលើការសាងសង់រោងចក្រជាច្រើន៕