ប្រធានាធិបតីប្រេស៊ីល លោក Luiz Inacio Lula da Silva បានបដិសេធ មិនព្រមជួបជាមួយប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelensky បើទោះជាមេដឹកនាំអ៊ុយក្រែន ទទូចសុំជួបបែបណាក៏ដោយ។
សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន MSN បានបង្ហាញថា ប្រធានាធិបតីអ៊ុយក្រែន ចង់ជួបជាមួយលោក Lula ជាខ្លាំង អំឡុងពេលលោកស្នាក់នៅប្រទេសប្រេស៊ីល មុនបន្តដំណើរទៅកាន់ប្រទេសអាហ្សង់ទីន ដើម្បីអបអរលោក Javier Milei កាន់តំណែងជាប្រធានាធិបតី។
ប៉ុន្តែមេដឹកនាំប្រេស៊ីល បានច្រានចោលការសុំជួបមួយនោះ ខណៈក្រសួងការបរទេសប្រេស៊ីលអះអាងថា លោក Lula និងមន្ត្រីមួយចំនួនទៀត ជាប់រវល់ក្នុងកិច្ចប្រជុំមួយនៅទីក្រុង Rio មិនអាចឆ្លៀតជួបជាមួយលោក Zelensky បានឡើយ៕