UN៖ មីយ៉ាន់ម៉ា គឺជាជម្រុកអាភៀនធំជាងគេបំផុតលើលោក

អន្តរជាតិ

ប្រទេសមីយ៉ាន់ម៉ា បានក្លាយជាប្រភពនៃការដាំដុះអាភៀនធំជាងគេលើពិភពលោក បន្ទាប់ពី​ការដាំដុះដំណាំប្រភេទនេះ មានការធ្លាក់ចុះនៅប្រទេសអាហ្វហ្គានីស្ថាន។ នេះបើតាមរបាយការណ៍​បង្ហាញដោយអង្គការសហប្រជាជាតិ កាលពីថ្ងៃទី១២ ខែធ្នូ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា សារព័ត៌មាន CNA បានបង្ហាញថា ការដាំអាភៀននៅអាហ្វហ្គានីស្ថាន មានការថយចុះរហូតដល់ ៩៥% បន្ទាប់ពីក្រុមតាលីបង់ ចេញច្បាប់ហាមប្រាមកាលពីឆ្នាំ២០២២ ដែលធ្វើឲ្យតម្រូវការនៃដំណាំប្រភេទនេះ បង្វែរទៅកាន់ប្រទេសមីយ៉ាន់ម៉ាវិញ។

កសិករមីយ៉ាន់ម៉ា អាចរកចំណូលបានច្រើនជាងមុនរហូតដល់ ៧៥% ពីការដាំអាភៀន ដោយសារតម្លៃដំណាំប្រភេទនេះ កើនឡើងរហូតដល់ ៣៥៥ដុល្លារក្នុងមួយគីឡូ ស្របពេល​ផ្ទៃដីដាំដុះវិញ កើនប្រហែល ១៨% ពី៤០ ១០០ហិកតា ដល់ ៤៧ ០០០ហិកតា បើធៀបនឹងឆ្នាំទៅ។

ជាមួយគ្នា ការដាំអាភៀនដែលរីកសាយជាងគេនៅមីយ៉ាន់ម៉ា ភាគច្រើនគឺនៅតំបន់ព្រំដែន​នៃរដ្ឋ Shan នៅភាគខាងជើង ហើយក្នុងមួយហិកតា កសិករអាចប្រមូលផលអាភៀនបានរហូតដល់ជិត ២៣គីឡូក្រាម៕