រយៈពេល ១១ខែដំបូងឆ្នាំនេះ ការនាំចេញកាហ្វេប្រេស៊ីលទៅចិន កើនឡើងជាង ២០០%  

អន្តរជាតិ

ក្រុមប្រឹក្សាអ្នកនាំចេញកាហ្វេ (Cecafe) បាននិយាយកាលពីថ្ងៃចន្ទថា ការនាំចេញកាហ្វេដែលជាផលិតផលរបស់ប្រទេសប្រេស៊ីល ទៅកាន់ប្រទេសចិនបានកើនឡើង ២២១% នៅក្នុងខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៣ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ នេះបើតាមទីភ្នាក់ងារសារព័ត៌មាន Xinhua ។ 

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងរយៈពេល ១១ ខែដំបូងនៃឆ្នាំនេះ ទីផ្សារប្រទេសចិនទទួលបានកាហ្វេជាង ១,១៥ លានថង់ ខណៈដែលក្នុងមួយថង់មានទម្ងន់ ៦០ គីឡូក្រាមពីប្រទេសប្រេស៊ីល ដែលជាអ្នកនាំចេញ និងជាអ្នកផលិតគ្រាប់ធញ្ញជាតិដ៏សំខាន់មួយផងដែររបស់ពិភពលោក។ 

គួររម្លឹកថា យោងតាមស្ថិតិរបស់ Cecafe បានបង្ហាញទៀតថា នៅក្នុងអំឡុងពេលដូចគ្នាកាលពីក្នុងឆ្នាំ ២០២២ ការនាំចេញផលិតផលកាហ្វេរបស់ប្រទេសប្រេស៊ីលទៅកាន់ប្រទេសចិន ដែលជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់ប្រេស៊ីលចាប់តាំងពីឆ្នាំ ២០០៩ មកនោះ មានចំនួនត្រឹម ៣៨៥ ៨១០ ថង់ប៉ុណ្ណោះ។ 

ជាមួយគ្នា សេចក្តីថ្លែងការណ៍របស់ Cecafe បាននិយាយថា៖ វាមិនមែនជារឿងគួរឱ្យភ្ញាក់ផ្អើលទៀតនោះទេ ដែលប្រទេសចិននៅតែបន្តមានកំណើនភាគរយល្អបំផុត ក្នុងចំណោមដៃគូពាណិជ្ជកម្មកាហ្វេកំពូលទាំង ១០ របស់ប្រទេសប្រេស៊ីល ចាប់តាំងពីខែមករា រហូតដល់ខែវិច្ឆិកា ឆ្នាំ២០២៣ ៕