ក្រុមហ៊ុនមហាសេដ្ឋី Jeff Bezos គ្រោងបង្ហោះយានអវកាសនាសប្ដាហ៍ក្រោយ

អន្តរជាតិ

ក្រុមហ៊ុន Blue Origin របស់មហាសេដ្ឋីអាមេរិក លោក Jeff Bezos បានប្រកាសថា ពួកគេនឹង​បង្ហោះយានអវកាស New Shepard ទៅកាន់លំហអាកាស យ៉ាងលឿនបំផុតនាថ្ងៃទី ១៨ ខែធ្នូខាងមុខ ដើម្បីត្រៀមចាប់ផ្ដើមអាជីវកម្មទេសចរណ៍តាមលំហអាកាស។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សម្រាប់ការបាញ់បង្ហោះយានអវកាសខាងមុខនេះផងដែរ ក្រុមហ៊ុន Blue Origin បានផ្ដល់ដំណឹងថា យានមួយនោះ នឹងមិនមានផ្ទុកមនុស្សឡើយ ដោយគ្រាន់តែផ្ទុកនូវឧបករណ៍​ស្រាវជ្រាវ និងវិទ្យាសាស្ត្រ ចំនួន ៣៣ហិប ដើម្បីជួយដល់ការធ្វើពិសោធន៍នៅក្នុងលំហអាកាស។

គួររំលឹកបន្តិចថា យានអវកាស New Shepard របស់ Blue Origin នេះ គឺត្រូវបានហាមឃាត់ មិនឲ្យដំណើរការ តាំងពីខែកញ្ញា ឆ្នាំ២០២២ ដោយសារមានកំហុសបច្ចេកទេស អំឡុងពេល​បាញ់បង្ហោះសាកល្បង ពោលគ្រាន់តែហោះឡើងបានតែមួយនាទី យានមួយនោះក៏មានបញ្ហា តែសំណាងល្អដែលគ្រានោះ មិនមានមនុស្សនៅក្នុងយាន។

លុះដល់ខែមីនាឆ្នាំនេះ ក្រុមហ៊ុនមហាសេដ្ឋីអាមេរិក ក៏ចេញមុខបង្ហាញពីកំហុស​នៃយានអវកាស New Shepard ហើយរដ្ឋបាលអាកាសចរណ៍សហព័ន្ធអាមេរិក ក៏បានបិទការស៊ើបអង្កេតទាក់ទង​នឹងបញ្ហាមួយនេះ ដោយយល់ស្របជាមួយការលើកឡើងរបស់ក្រុមហ៊ុន និងបានបញ្ជាឲ្យ Blue Origin ធ្វើការកែតម្រូវយានមួយនេះ រហូតដល់ ២១ចំណុច ទើបអនុញ្ញាតឲ្យបង្ហោះទៅលំហអាកាសបាន៕