វៀតណាមរំពឹងបំបែកកំណត់ត្រានាំចេញកាហ្វេ ៤ពាន់លានដុល្លារ

អន្តរជាតិ

ការនាំចេញកាហ្វេរបស់វៀតណាម កំពុងស្ថិតនៅក្រោមការរំពឹងទុកថា នឹងអាចបំបែកកំណត់ត្រាថ្មី ទទួលបានទឹកប្រាក់ ៤ពាន់លានដុល្លារ ដែលជាផែនការកំណត់​ទុក​កាលពីឆ្នាំទៅ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាមួយគ្នា ក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម ក៏បានបង្ហើបដែរថា គិតមកទល់ពេលនេះ វៀតណាមទទួលបានទឹកប្រាក់ជិត ៣,៥ពាន់លានដុល្លារហើយ ពីការនាំចេញកាហ្វេប្រមាណ ១,៣៦លានតោន ទៅកាន់ទីផ្សារពិភពលោក។

ដំណាំកាហ្វេរបស់វៀតណាម គឺកំពុងស្ថិតក្នុងដំណាក់កាលប្រមូលផលរដូវកាល ២០២៣-២០២៤ ស្របពេលតម្លៃកាហ្វេនាំចេញ ក៏កើនឡើងប្រហែល៤០,៧% បើធៀបនឹងឆ្នាំទៅ ដោយបច្ចុប្បន្ន វាមានតម្លៃ ៣ ៦០៣ដុល្លារក្នុងមួយតោន។

សូមជម្រាបបន្ថែមថា វៀតណាមជាប្រទេសមានផ្ទៃដីដាំដុះកាហ្វេធំបំផុតទី០៦ លើលោក ជាមួយផ្ទៃដីទំហំ ៧១០ ០០០ហិកតា ប៉ុន្តែដោយសារការប្រមូលផលបានច្រើន ជួយឲ្យវៀតណាម​ក្លាយជាប្រទេសមានទិន្នផលកាហ្វេ ច្រើនបំផុតទី២លើលោក បន្ទាប់ពីប្រេស៊ីល៕