មហាសេដ្ឋីមានបំផុតលើលោក គ្រោងចំណាយ ១០០លានដុល្លារ ពង្រឹងប្រព័ន្ធអប់រំនៅអាមេរិក

អន្តរជាតិ

ប្រធានក្រុមហ៊ុន Tesla មហាសេដ្ឋីមានបំផុតលើលោក Elon Musk ត្រៀមចំណាយទឹកប្រាក់​ផ្ទាល់ខ្លួនប្រមាណ ១០០លានដុល្លារ ដើម្បីសាងសង់សាលារៀន និងសកលវិទ្យាល័យមួយ នៅរដ្ឋតិចសាស់ បន្ទាប់ពីលោកធ្វើការរិះគន់លើប្រព័ន្ធអប់រំរបស់សហរដ្ឋអាមេរិក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Telegraph បានរាយការណ៍ថា មេធំ Tesla ត្រៀមសាងសង់​សាលារៀននៅរដ្ឋតិចសាស់ តាំងពីថ្នាក់បឋមសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ ដែលផ្ដោតសំខាន់​លើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ហើយក៏គ្រោងបង្កើតសកលវិទ្យាល័យមួយទៀត​ផងដែរ។

សំណើសាងសង់សាលារៀនរបស់មហាសេដ្ឋីអាមេរិករូបនេះ បានដាក់ទៅកាន់​អាជ្ញាធរប្រចាំតំបន់តាំងពីខែតុលាឆ្នាំមុន ប៉ុន្តែទើបទទួលបានការអនុញ្ញាតកាលពីខែមីនា​កន្លងទៅប៉ុណ្ណោះ។

បន្ថែមពីនោះ គម្រោងការរបស់អ្នកមានដាច់គេលើលោកម្នាក់នេះ ក៏ទទួលបានមូលនិធិ​ពី​ស្ថាប័នសប្បុរសធម៌ ដែលបង្កើតដោយលោកផ្ទាល់ មានឈ្មោះថា The Foundation ហើយ​ Elon Musk ក៏រំពឹងថា នឹងមានសិស្សានុសិស្សជាច្រើន នឹងចូលរៀននៅសាលារបស់លោក ដោយសង្ឃឹមថា នឹងមានសិស្សក្នុងមួយថ្នាក់ ៥០នាក់។

រំលឹកបន្តិចថា មហាសេដ្ឋី Elon Musk បានរិះគន់លើប្រព័ន្ធអប់រំរបស់អាមេរិកថា ប៉ុន្មានឆ្នាំចុងក្រោយនេះ និស្សិតអាមេរិកដែលបញ្ចប់ការសិក្សា មិនមានសមត្ថភាពគ្រប់គ្រាន់ឡើយ ដោយសារតែការបណ្ដុះបណ្ដាល​ពីគ្រឹះស្ថានមានភាព​ធូររលុង៕