រដ្ឋាភិបាលចិន កំពុងព្យាយាមកាត់បន្ថយឥទ្ធិពលរបស់ទូរស័ព្ទ iPhone

អន្តរជាតិ

រយៈពេលជាងមួយទសវត្សចុងក្រោយនេះ រដ្ឋាភិបាលចិន​ហាក់ព្យាយាមកាត់បន្ថយឥទ្ធិពល​របស់ក្រុមហ៊ុនបច្ចេកវិទ្យា​បរទេស ជាពិសេសគឺក្រុមហ៊ុន Apple ពោលហាមប្រាមមិនឲ្យបុគ្គលិករដ្ឋាភិបាល ប្រើប្រាស់ទូរស័ព្ទ iPhone អំឡុងពេលធ្វើការឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg បានរាយការណ៍ថា រដ្ឋាភិបាលចិន​បានអំពាវនាវឲ្យបុគ្គលិករដ្ឋាភិបាលទាំងអស់ ងាកមកប្រើប្រាស់ទូរស័ព្ទទំនើប ដែលជាផលិតផលក្នុងស្រុក ដើម្បីគាំទ្រដល់ក្រុមហ៊ុនចិន ជាជាងប្រើផលិតផលអាមេរិក។

គួររំលឹកបន្តិចថា ចិនគឺជាទីផ្សារលក់ដ៏ធំបំផុតមួយរបស់ក្រុមហ៊ុន Apple ហើយបន្ទាប់ពី​រដ្ឋាភិបាល​ដាក់បម្រាមបែបនេះ ក្រុមហ៊ុនខ្នាតយក្សអាមេរិកទទួលបានការខាតបង់ដ៏សំបើម ពោលកាលពីព្រឹត្តិការណ៍លក់ធំបំផុតរបស់ចិន កាលពីខែវិច្ឆិកាកន្លងទៅ Apple លក់ទូរស័ព្ទ​បានតិចជាងរាល់ឆ្នាំ និងមានអត្រាលក់ទាបជាងក្រុមហ៊ុនក្នុងស្រុកដូចជា Huawei និង Xiaomi ថែមទៀត។

ជម្រាបបន្ថែមថា មូលហេតុដែលរដ្ឋាភិបាលចិន ហាមមិនឲ្យបុគ្គលិករបស់ខ្លួនប្រើប្រាស់​ទូរស័ព្ទ iPhone អំឡុងពេលធ្វើការ គឺដើម្បីការពារការលួចទិន្នន័យរដ្ឋាភិបាល និងដើម្បីលើក​ទឹកចិត្តដល់ក្រុមហ៊ុនក្នុងស្រុក ដែលកំពុងខិតខំអភិវឌ្ឍន៍ និងផលិតនូវឧបករណ៍បច្ចេកវិទ្យាជាច្រើន ដើម្បីប្រកួតប្រជែង ក៏ដូចជា​ការ​សងសឹកទៅលើអាមេរិក ដែលកន្លងមកបានហាមឃាត់ការនាំចេញផលិតផលបច្ចេកវិទ្យារបស់ខ្លួន ទៅកាន់ទីផ្សារអាមេរិកជាដើម៕