វៀតណាមជាប់លេខ២ ជាគោលដៅទេសចរណ៍ពេញនិយមបំផុត នាបុណ្យចូលឆ្នាំថ្មី

អន្តរជាតិ


តាមរបាយការណ៍នៃវេទិកាទេសចរណ៍ 12Go បានបង្ហាញឲ្យឃើញថា ប្រទេសវៀតណាមគឺជាទិសដៅសម្រាកកម្សាន្តដ៏ពេញនិយមបំផុត លំដាប់ទីពីរនៅអាស៊ី នាពេលចូលឆ្នាំថ្មីខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNExpress ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណាត់ថ្នាក់កំពូលទាំង១០ ដែលជាគោលដៅទេសចរណ៍ពេញនិយមបំផុត នាពិធីបុណ្យចូលឆ្នាំថ្មីខាងមុខនោះ គឺមានថៃ និងហ្វីលីពីនជាប្រទេសជាប់ចំណាត់ថ្នាក់លេខមួយ ខណៈប្រទេសឥណ្ឌា និងកម្ពុជាតាមពីក្រោយវៀតណាម ដែលជាប់ចំណាត់ថ្នាក់លេខពីរ។

ក្នុងនោះ វេទិកា 12Go ក៏បានលើកឡើងផងដែរថា ទីក្រុងសាប៉ាគឺជាទីកន្លែងលំហែកាយ ដ៏សាកសមបំផុតសម្រាប់ក្រុមគ្រួសារ នាពេលរដូវរងារ ស្របពេលទីក្រុងហាណូយ ក៏ជាកន្លែងដ៏គួរឲ្យចាប់អារម្មណ៍ សម្រាប់អ្នកដើរផ្សងព្រេងម្នាក់ឯងផងដែរ។

ជាមួយគ្នា ទីក្រុងដាណាងមានភាពលេចធ្លោជាច្រើន ដោយសារតែទីក្រុងនេះសម្បូរទៅដោយការតុបតែងនូវដើមឈើធំៗ ការសម្តែងសិល្បៈ ព្រមទាំងគយគន់បន្ថែមនូវបរិយាកាសដ៏រីករាយជាមួយពន្លឺព្រិចៗ ព្រិលទឹកកក និងដើមឈើណូអែលជាដើម។

ជម្រាបបន្ថែមថា ទិសដៅទេសចរណ៍ពេញនិយមផ្សេងៗទៀតនៅតំបន់អាស៊ី ដែលជាប់ក្នុងបញ្ជី សម្រាប់ដំណើកម្សាន្តនារដូវចូលឆ្នាំថ្មីខាងមុខក៏រួមមាន ប្រទេសឥណ្ឌូនេស៊ី ស្រីលង្កា ឡាវ ម៉ាឡេស៊ី និងជប៉ុនផងដែរ៕