ប្រទេសរុស្ស៊ី បានអំពាវនាវឲ្យសមាជិកអង្គការ BRICS ដែលជាក្រុមប្រទេសកំពុងមានសេដ្ឋកិច្ចរីកចម្រើន រួមមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិន និងអាហ្វ្រិកខាងត្បូង ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក និងងាកមកប្រើប្រាស់រូបិយប័ណ្ណក្នុងស្រុក សម្រាប់ការធ្វើពាណិជ្ជកម្មរវាងប្រទេសជាសមាជិកវិញ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន RT។

រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី លោក Anton Siluanov (អាន់តន់ ស៊ីលូអាណូវ) បាននិយាយទៅកាន់លោក Lan Fo’an (ឡាន ហ្វ័រអាន) រដ្ឋមន្ត្រីហិរញ្ញវត្ថុចិនថា ពួកយើងត្រូវតែបង្កើនកិច្ចសហប្រតិបត្តិការហិរញ្ញវត្ថុ ជាមួយបណ្ដាប្រទេសនៅក្នុងអង្គការ BRICS។ ពួកយើងមានឱកាសក្នុងការបង្កើតប្រព័ន្ធបង់ប្រាក់ ដើម្បីជួយដល់ឯករាជ្យភាព នៃហេដ្ឋារចនាសម្ព័ន្ធរវាងប្រទេសជាសមាជិក។

បន្ថែមពីនោះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ីរូបនេះបាននិយាយថា ការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាពនៃទំនាក់ទំនងហិរញ្ញវត្ថុ និងការតាំងទីលំនៅ នៅក្នុងអង្គការ BRICS គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់រដ្ឋជាសមាជិកទាំងអស់ ។
សូមជម្រាបដែរថា ការអំពាវនាវរបស់រុស្ស៊ី សុំឲ្យបណ្ដាប្រទេសជាសមាជិកនៃអង្គការ BRICS ឈប់ពឹងផ្អែកលើរូបិយប័ណ្ណដុល្លារអាមេរិក កើតឡើងបន្ទាប់ពីសហរដ្ឋអាមេរិក ប្រកាសហាមឃាត់ការនាំចេញឥន្ធនៈនុយក្លេអ៊ែរ របស់រុស្ស៊ី៕