ទីផ្សារអាស៊ី កំពុងក្លាយជាគោលដៅនាំចេញទំនិញធំបំផុតរបស់រុស្ស៊ី

អន្តរជាតិ

ប្រទេសរុស្ស៊ី កំពុងបង្វែគោលដៅនាំចេញទំនិញរបស់ខ្លួន ពីសហភាពអឺរ៉ុប ទៅកាន់បណ្ដាប្រទេសនៅអាស៊ីវិញ ខណៈប្រទេសចិនជាទីផ្សារនាំចេញទំនិញធំបំផុត​របស់មហាអំណាចនុយក្លេអ៊ែរមួយនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា ដើម្បីជាការឆ្លើយតបទៅនឹងការ​ដាក់ទណ្ឌកម្មសេដ្ឋកិច្ចពីលោកខាងលិច រុស្ស៊ីបានបង្វែទិសដៅពាណិជ្ជកម្មរបស់ពួកគេ រួមទាំងការផ្គត់ផ្គង់ថាមពលជាដើម ទៅកាន់ប្រទេសមិត្តសម្លាញ់ផ្សេងៗ ជាពិសេសគឺចិន​តែម្ដង។

ជាមួយគ្នានេះ រដ្ឋមន្ត្រីហិរញ្ញវត្ថុរុស្ស៊ី Anton Siluanov (អាន់តន់ ស៊ីលូអាណូវ) បានលើកឡើងថា ការនាំចូលទំនិញពីចិន ទៅកាន់ប្រទេសរុស្ស៊ី ក៏មានការកើនឡើងគួរឲ្យកត់សម្គាល់ផងដែរ។

បន្ថែមពីនោះ តាមទិន្នន័យពីគយចិន បានបង្ហាញឲ្យឃើញថា ទំហំពាណិជ្ជកម្មរវាងចិន និងរុស្ស៊ី រយៈពេល ១១ខែ ក្នុងឆ្នាំ២០២៣នេះ កើនឡើង ២៦,៧% សរុបជាទឹកប្រាក់ ២១៨,១៧ពាន់លានដុល្លារ៕