គណៈរដ្ឋមន្ត្រីថៃ អនុម័តការព្យួរបំណុលសម្រាប់អាជីវកម្មខ្នាតតូច

អន្តរជាតិ

គណៈរដ្ឋមន្ត្រីថៃ បានធ្វើការអនុម័តលើការព្យួរបំណុល សម្រាប់អាជីវកម្មខ្នាតតូចជាច្រើន ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់ម្ចាស់ទាំងអស់ ដែលកំពុងជាប់បំណុល។ នេះបើតាមការចុះផ្សាយពីគេហទំព័រ CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការព្យួរបំណុលនេះ គឺស្ថិតនៅក្នុងផែនការជួយប្រជាពលរដ្ឋថៃប្រមាណ ១០,៣លាននាក់ របស់រដ្ឋាភិបាល ដែលកំពុងជួបប្រទះវិបត្តិហិរញ្ញវត្ថុ ដោយសារជាប់គាំងជាមួយបំណុល ពោលគិតត្រឹមចុងត្រីមាសទី២ នៃឆ្នាំ២០២៣នេះ បំណុលគ្រួសារប្រជាជនថៃ កើនឡើងរហូតដល់ ៩០,៧% នៃ GDP សរុបរបស់ប្រទេស។

ជាមួយគ្នា ដើម្បីធានាបាននូវស្ថិរភាពសេដ្ឋកិច្ចក្នុងស្រុក រដ្ឋាភិបាលថៃបានព្យាយាមកំណត់​តម្លៃប្រេងសាំង ឲ្យនៅត្រឹម ៣០បាតក្នុងមួយលីត្រ និងកំណត់ថ្លៃអគ្គិសនីត្រឹម ៤,២បាតប៉ុណ្ណោះ ក្នុងមួយគីឡូវ៉ាត់។

សូមជម្រាបដែរថា កន្លងមករដ្ឋាភិបាលថៃ តែងតែព្យាយាមរកគ្រប់វិធីសាស្ត្រ ដើម្បីដោះស្រាយបញ្ហាបំណុលនៅក្នុងប្រទេស ដែលវាគឺជាឧបសគ្គរារាំងដ៏ធំបំផុតមួយ ធ្វើឲ្យកំណើនសេដ្ឋកិច្ចនៃប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ាន ស្ថិតនៅក្នុងសភាពជាប់គាំង៕