គិតត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ មហាសេដ្ឋីបច្ចេកវិទ្យា ៣រូប គឺលោក Elon Musk, Mark Zuckerberg និងស្ថាបនិកក្រុមហ៊ុន Amazon លោក Jeff Bezos ទទួលបានចំណូលយ៉ាងច្រើនក្រាស់ក្រែល ដោយក្នុងនោះមេធំ Tesla ទទួលផលចំណេញច្រើនជាងគេ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន Forbes បានបង្ហាញថា ទ្រព្យសម្បត្តិរបស់លោក Elon Musk មានការកើនឡើងជាង ១០០ពាន់លានដុល្លារ បន្ទាប់ពីតម្លៃហ៊ុនរបស់ក្រុមហ៊ុន Tesla មានការហក់ឡើងខ្លាំង។
ខាងក្រោមនេះគឺជាបញ្ជីឈ្មោះកំពូលអ្នកមានដាច់គេលើលោកទាំង១០រូប ដែលមានការកើនឡើងទ្រព្យសម្បត្តិច្រើនបំផុត គិតពីដើមឆ្នាំរហូតដល់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ ៖
1/ Elon Musk មានទ្រព្យសម្បត្តិសរុប ២៥៤,៩ពាន់លានដុល្លារ កើនឡើងប្រហែល ១០៨,៤ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Tesla និង SpaceX
2/ Mark Zuckerberg មានទ្រព្យសម្បត្តិសរុប ១១៨,៦ពាន់លានដុល្លារ កើនឡើងប្រហែល ៧៤,៨ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Facebook
3/ Jeff Bezos មានទ្រព្យសម្បត្តិសរុប ១៧២,៣ពាន់លានដុល្លារ កើនឡើងប្រហែល ៦៥ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Amazon
4/ Prajogo Pangestu មានទ្រព្យសម្បត្តិសរុប ៥២,៨ពាន់លានដុល្លារ កើនឡើងប្រហែល ៤៧,៩ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុននាំចេញកៅស៊ូ និងគីមីឥន្ធនៈ
5/ Larry Page មានទ្រព្យសម្បត្តិសរុប ១១១,៧ពាន់លានដុល្លារ កើនឡើងប្រហែល ៣៤,៤ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Google
6/ Amancio Ortega មានទ្រព្យសម្បត្តិសរុប ៩៧,៤ពាន់លានដុល្លារ កើនឡើងប្រហែល ៣៣,២ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុនលក់សម្លៀកបំពាក់ Zara
7/ Sergey Brin មានទ្រព្យសម្បត្តិសរុប ១០៧,៣ពាន់លានដុល្លារ កើនឡើងប្រហែល ៣៣ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Google
8/ Steve Ballmer មានទ្រព្យសម្បត្តិសរុប ១១០,៩ពាន់លានដុល្លារ កើនឡើងប្រហែល ៣២,៤ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Microsoft
9/ Laryy Ellison មានទ្រព្យសម្បត្តិសរុប ១៣៣,២ពាន់លានដុល្លារ កើនឡើងប្រហែល ៣០,៨ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុន Oracle
10/ Jensen Huang មានទ្រព្យសម្បត្តិសរុប ៤៣,៦ពាន់លានដុល្លារ កើនឡើងប្រហែល ២៩,៨ពាន់លានដុល្លារ ខណៈប្រភពចំណូលគឺក្រុមហ៊ុនបច្ចេកវិទ្យា Nvidia៕