ព្រះអង្គម្ចាស់ Sheikh Mishal ឡើងគ្រងរាជ្យជាអធិរាជ នៃប្រទេសគុយវ៉ែតជាផ្លូវការ

អន្តរជាតិ

តាមរយៈទីភ្នាក់ងារសារព័ត៌មាន Xinhua បានចុះផ្សាយថា ព្រះអង្គម្ចាស់ Sheikh Mishal Al-Ahmad Al-Jaber Al-Sabah បានឡើងគ្រងរាជ្យជាអធិរាជនៃប្រទេសគុយវ៉ែតជាផ្លូវការកាលពីថ្ងៃពុធ ដោយបានធ្វើសច្ចាប្រណិធាននៅមុខរដ្ឋសភាគុយវ៉ែត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងសុន្ទរកថារបស់ទ្រង់ទៅកាន់សភា អធិរាជ Sheikh Mishal បានសង្កត់ធ្ងន់លើសារៈសំខាន់ នៃការទទួលខុសត្រូវក្នុងក្របខ័ណ្ឌច្បាប់ សម្រាប់សកម្មភាពដែលមិនយកចិត្តទុកដាក់ ចំពោះផលប្រយោជន៍របស់ប្រជាពលរដ្ឋ។

នៅក្នុងសុន្ទរកថានោះ អធិរាជដែលមានព្រះជន្មាយុ ៨៦ព្រះវស្សាអង្គនេះ ក៏បានជំរុញឱ្យមានការពិនិត្យឡើងវិញ ស្តីពីស្ថានភាពបច្ចុប្បន្នទាក់ទិននឹងសន្តិសុខ សេដ្ឋកិច្ច និងកម្រិតជីវភាពរស់នៅ ហើយបញ្ជាក់ឡើងវិញផងដែរ នូវការប្តេជ្ញាចិត្តរបស់ទ្រង់ ចំពោះឈូងសមុទ្រ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។

គួរជម្រាបផងដែរថា ទ្រង់ត្រូវបានស្នងរាជ្យបន្តពីអតីតអធិរាជនៃប្រទេសគុយវ៉ែត Sheikh Nawaf Al-Ahmad Al-Jaber Al-Sabah ដែលបានសោយទីវង្គតក្នុងព្រះជន្មាយុ ៨៦ព្រះវស្សា នាថ្ងៃទី១៦ ខែធ្នូកន្លងទៅ ដែលធ្វើឲ្យព្រះអង្គម្ចាស់ Sheikh Mishal ក្លាយជាអ្នកគ្រងរាជ្យជំនាន់ទី១៧ នៃរដ្ឋឈូងសមុទ្រដែលសម្បូរហូរហៀរដោយប្រេងឆៅមួយនេះ៕