អាមេរិកគ្រោងដំឡើងពន្ធរថយន្តអគ្គិសនីនាំចូលពីចិន

អន្តរជាតិ

រដ្ឋបាលប្រធានាធិបតីអាមេរិក លោក ចូ បៃដិន កំពុងពិភាក្សាគ្នាលើការដំឡើងពន្ធទំនិញនាំចូល មួយចំនួនពីប្រទេសចិន រាប់បញ្ចូលទាំងរថយន្តអគ្គិសនីផងដែរ។ នេះបើតាមការចុះផ្សាយពី​គេហទំព័រ Wall Street Journal។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
Visitors inspect a BYD Co. Seal electric sedan on day two of the Munich Motor Show (IAA) in Munich, Germany, on Wednesday, Sept. 6, 2023. Europe’s automakers are showing off their latest battery-powered vehicles at the IAA Mobility car show this week as they try to challenge Tesla Inc. and fend off growing competition from China. Photographer: Krisztian Bocsi/Bloomberg via Getty Images

បច្ចុប្បន្នរថយន្តចិន ដែលនាំចូលទៅកាន់ទឹកដីសហរដ្ឋអាមេរិក តម្រូវឲ្យបង់ពន្ធប្រមាណ ២៥% តាំងពីជំនាន់អតីតប្រធានាធិបតី ដូណាល់ ត្រាំ នៅកាន់អំណាច ហើយវាអាចនឹងបន្តឡើងខ្ពស់ជាងនេះថែមទៀត។

រថយន្តអគ្គិសនីចិន កំពុងមានសន្ទុះយ៉ាងល្អនៅអាមេរិក ក៏ដូចនៅទូទាំងពិភពលោក ដ្បិតតម្លៃធូរថ្លៃ ខណៈបច្ចេកវិទ្យាក៏ទំនើបអស្ចារ្យផងដែរ ពោលក៏មានក្ដីរំពឹងថា ចិនអាចនឹងនាំចេញរថយន្តបានច្រើនជាង ៥លានគ្រឿងនៅក្នុងឆ្នាំនេះថែមទៀត។

ដោយសារសន្ទុះនៃរថយន្តចិនមានការកើនឡើងខ្លាំងពេក ធ្វើឲ្យរថយន្តនៅក្នុងស្រុករបស់អាមេរិក មានភាពលំបាកក្នុងការប្រកួតប្រជែង ដូច្នេះទើបរដ្ឋាភិបាលព្យាយាមទប់ស្កាត់ការនាំចូលរបស់ចិនបែបនេះ។

រំលឹកផងដែរថា រដ្ឋបាលប្រធានាធិបតីអាមេរិកក៏បានពិចារណា បន្ធូរបន្ថយពន្ធលើទំនិញនាំចូល​ផ្សេងទៀតពីចិនផងដែរ បើសិនជាអាជ្ញាធររកឃើញថា ទំនិញទាំងនោះ មិនប៉ះពាល់ដល់ការប្រកួតប្រជែងខ្លាំងជាមួយក្រុមហ៊ុនក្នុងស្រុក៕