តម្លៃប្រេងធ្លាក់ចុះយ៉ាងគំហុក ក្រោយសមាជិក OPEC មួយប្រកាសដកខ្លួនចេញ

អន្តរជាតិ

តម្លៃប្រេងគិតត្រឹមថ្ងៃទី២១ ខែធ្នូ មានការធ្លាក់ចុះជាខ្លាំង បន្ទាប់ពីប្រទេស Angola ដែលជាសមាជិករបស់អង្គការនៃប្រទេសនាំចេញប្រេងធំបំផុតលើលោក OPEC ប្រកាសដកខ្លួន​ចេញពីស្ថាប័នមួយនេះ។ នេះបើតាមការចុះផ្សាយពីគេហទំព័រ Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តម្លៃប្រេងឆៅផលិតនៅភាគខាងជើងនៃតំបន់អឺរ៉ុប (Brent Crude Oil) មានការថយចុះ ៣១% មកនៅត្រឹម ៧៩,៣៩ដុល្លារក្នុងមួយបារ៉ែល ស្របពេលប្រេងឆៅធម្មតា ថយចុះ ៣៣% មកនៅត្រឹម ៧៣,៨៩ដុល្លារក្នុងមួយបារែល។

ជុំវិញមូលហេតុនៃការចាកចេញនេះ គឹដោយសារ Angola យល់ថា OPEC លែងផ្ដល់អត្ថប្រយោជន៍ដល់ខ្លួន ហើយអង្គការមួយនេះមិនមានគោលនយោបាយថ្មី ក្នុងការដំឡើងថ្លៃប្រេង ក្រៅពីកាត់បន្ថយការផលិតឡើយ។

ប្រទេសនៅតំបន់អាហ្វ្រិកកណ្ដាលអះអាងទៀតថា ពួកគេនឹងចូលរួមជាមួយអង្គការផលិតប្រេងខ្នាតកណ្ដាលផ្សេងទៀត ដែលមានអតីតសមាជិក OPEC ដូចជា ប្រទេសអេក្វាទ័រ និងកាតាវិញ។

សូមជម្រាបដែរថា ក្នុងមួយថ្ងៃ Angola អាចមានសមត្ថភាពផលិតប្រេងបាន ១,១លានបារ៉ែល ហើយបើទោះជាវាមានតិចជាងសមាជិកដទៃឆ្ងាយមែន ប៉ុន្តែអ្នកជំនាញបានបង្ហាញក្ដីបារម្ភថា ការផ្គត់ផ្គង់ប្រេងទូទាំងសកលលោក អាចនឹងជួបហានិភ័យ បន្ទាប់ពី Angola ដកខ្លួនចេញពី OPEC៕