អតីតអភិបាលក្រុងញ៉ូវយ៉ក លោក Rudy Giuliani បានប្រកាសក្ស័យធននាថ្ងៃទី២១ ខែធ្នូ បន្ទាប់ពីតុលាការបង្គាប់ឲ្យលោកបង់ប្រាក់សងជំងឺចិត្តប្រមាណ ១៤៨លានដុល្លារ ទៅកាន់អតីតបុគ្គលិករៀបចំបោះឆ្នោតនៅហ្សកហ្ស៊ីពីរនាក់ ដែលលោកបានបរិហារកេរ្តិ៍ ដោយការចោទប្រកាន់ក្លែងក្លាយថា ពួកគេជួយរៀបចំបន្លំលទ្ធផលឆ្នោតឆ្នាំ២០២០ ដែលធ្វើឲ្យរូបលោកមានបំណុលរាប់រយលានដុល្លារ។
យោងតាមរបាយការណ៍ចុះផ្សាយដោយសារព័ត៌មាន CNA បានបង្ហាញថា លោក Giuliani បានដាក់ញត្តិប្រកាសក្ស័យធន នៅសង្កាត់ខាងត្បូងនៃទីក្រុងញ៉ូវយ៉ក បន្ទាប់ពីទទួលបានការបញ្ជាពីតុលាការ។
នៅក្នុងលិខិតប្រកាសក្ស័យធនបានបង្ហាញថា លោក Giuliani មានបំណុលចន្លោះពី ១០០ ទៅ ៥០០លានដុល្លារ ខណៈទ្រព្យសម្បត្តិរបស់លោកមានត្រឹមតែ ១ ទៅ១០លានដុល្លារប៉ុណ្ណោះ ហើយលោកនៅជំពាក់ប្រាក់សងជំងឺចិត្តចំពោះលោក Ruby Freeman និងអ្នកនាង Wandrea Moss អតីតបុគ្គលិករៀបចំការបោះឆ្នោត ១៤៨លានដុល្លារថែមទៀត។
បន្ថែមពីនោះ អតីតអភិបាលក្រុងញ៉ូវយ៉ករូបនេះ ក៏បានបញ្ជាក់ថា លោកក៏ជំពាក់លុយកូនប្រុសប្រធានាធិបតីអាមេរិក លោក Hunter Biden ផងដែរ ខណៈមិនមានការបញ្ជាក់លំអិតពីចំនួនទឹកប្រាក់ឡើយ៕