មន្ត្រីប៉ូលីសឥណ្ឌូនេស៊ី ចំនួនជាង ៣ ម៉ឺននាក់ គ្រោងនឹងត្រូវបញ្ជូនទៅកាន់រដ្ឋធានីថ្មី Nusantara

អន្តរជាតិ

យោងតាមអគ្គស្នងការនរគបាលជាតិ លោក Listyo Sigit Prabowo បានបង្ហាញឲ្យដឹងថា មន្ត្រីប៉ូលីសឥណ្ឌូនេស៊ី (Polri) ចំនួន ៣០ ៨៧៨ នាក់ គ្រោងនឹងត្រូវបញ្ជូនទៅជាបណ្តើៗ ទៅកាន់រដ្ឋធានីថ្មី Nusantara ដែលស្ថិតនៅក្នុងខេត្ត East Kalimantan ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VNA ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Listyo បានបន្ថែមឲ្យដឹងទៀតថា ការផ្ទេរមន្ត្រីរបស់ Polri ទៅកាន់រដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវធ្វើឡើងជាបួនដំណាក់កាលផ្សេងៗគ្នា។

នៅក្នុងដំណាក់កាលដំបូង Polri នឹងបញ្ជូនមន្ត្រីរបស់ខ្លួនចំនួន ១ ៦៦៧ នាក់ ទៅកាន់រដ្ឋធានី Nusantara និងដំណាក់កាលទី២ នឹងបន្តបញ្ជូនមន្ត្រីចំនួន ៩ ៤៨៤ នាក់ បន្ទាប់មក ៩ ៦៨៥ នាក់សម្រាប់ដំណាក់កាលទី៣ និងចុងក្រោយ ៩ ៦៧៨ នាក់សម្រាប់ដំណាក់កាលទី៤។

ទន្ទឹមនឹងនេះ លោក Listyo បានបញ្ជាក់ទៀតថា ការសាងសង់ទីស្នាក់ការនគរបាលជាតិ នៅទីក្រុង Nusantara គ្រោងនឹងចាប់ផ្តើមនៅឆ្នាំក្រោយ ខណ:ម្រោង​នេះ​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​បញ្ចប់​ទាំងស្រុង នៅ​ខែ​វិច្ឆិកា ឆ្នាំ​២០២៤។

ជម្រាបជូនផងដែរថា ចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២២ មក ឥណ្ឌូនេស៊ីបានចាប់ផ្តើមសាងសង់រដ្ឋធានីថ្មីដែលមានចម្ងាយប្រមាណ ២ ០០០ គីឡូម៉ែត្រពីទីក្រុងហ្សាកាតា​ ដោយរដ្ឋធានី​ Nusantara ត្រូវបានរចនាឡើងជាទីក្រុងបៃតង និងជាទីក្រុងអព្យាក្រឹតកាបូនដំបូងគេបង្អស់នៅក្នុងប្រទេសផងដែរ។ ហើយរដ្ឋធានីថ្មីរបស់ប្រទេសឥណ្ឌូនេស៊ីនេះ ត្រូវបានចាត់ទុកថាជា​កន្លែង​អប់រំ និង​វេជ្ជសាស្ត្រ​ដ៏ទំនើបបំផុតលំដាប់​ពិភពលោក៕