ក្រុមហ៊ុនរថយន្តជប៉ុនខ្នាតយក្សប្រមូលគ្នា គ្រោងបណ្ដាក់ទុនជាង ៤ពាន់លានដុល្លារ

អន្តរជាតិ

ក្រុមហ៊ុនផលិតរថយន្តខ្នាតយក្សរបស់ជប៉ុន ប្រមូលគ្នាបណ្ដាក់ទុនប្រមាណ ១៥០ពាន់លានបាត ឬប្រហែល ៤,៣៤ពាន់លានដុល្លារ នៅប្រទេសថៃ សម្រាប់រយៈពេល ៥ឆ្នាំខាងមុខ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន CNA។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុន Toyota Motor និង Honda Motor គ្រោងនឹងបណ្ដាក់ទុន ៥០ពាន់លានបាតរៀងៗខ្លួន ខណៈក្រុមហ៊ុន Isuzu Motor គ្រោងវិនិយោគ ៣០ពាន់លានបាត ស្របពេលក្រុមហ៊ុន Mitsubishi Motors នឹងចាយលុយ ២០ពាន់លានបាត។

គួររំលឹកបន្តិចថា ប្រទេសមានសេដ្ឋកិច្ចធំបំផុតទី២ នៅអាស៊ីអាគ្នេយ៍ គឺជាមជ្ឈមណ្ឌលផលិតរថយន្ត និងនាំចេញធំបំផុតនៅក្នុងតំបន់ ហើយរយៈពេលរាប់ទសវត្សមកនេះ ក្រុមហ៊ុនជប៉ុន គឺជាស្ដេចត្រាញ់គ្រប់គ្រងឧស្សាហកម្មរថយន្តនៅប្រទេសថៃ ប៉ុន្តែមួយរយៈចុងក្រោយ ក្រុមហ៊ុនរថយន្តអគ្គិសនីចិន កំពុងសម្រុកវិនិយោគទ្រង់ទ្រាយធំនៅថៃ បណ្ដាលឲ្យក្រុមហ៊ុនជប៉ុនបង្កើនការព្រួយបារម្ភ ពីការដណ្ដើមទីផ្សាររបស់ពួកគេ។

ជម្រាបបន្ថែមថា ផែនការបណ្ដាក់ទុនដ៏ច្រើនពីក្រុមហ៊ុនជប៉ុននេះ នឹងជួយជម្រុញគោលនយោបាយ បង្កើនការផលិតរថយន្តអគ្គិសនីរបស់ប្រទេសថៃ ជាមួយគោលដៅផលិតរថយន្តអគ្គិសនីឲ្យបាន ២,៥លានគ្រឿង ត្រឹមឆ្នាំ២០៣០៕