ឥណ្ឌាបរាជ័យក្នុងការគ្រវាត់ចោលលុយដុល្លារ សម្រាប់ការធ្វើពាណិជ្ជកម្ម

អន្តរជាតិ

យុទ្ធនាការឈប់ពឹងផ្អែកលុយដុល្លាររបស់ប្រទេសឥណ្ឌា សម្រាប់ការធ្វើពាណិជ្ជកម្ម គឺមិនទទួលបានជោគជ័យដូចជា ប្រទេសចិន និងរុស្ស៊ីឡើយ ពោលរូបិយប័ណ្ណរូពីរបស់ឥណ្ឌា នៅមិនទាន់មានឥទ្ធិពលគ្រប់គ្រាន់ សម្រាប់ការធ្វើជំនួញឆ្លងប្រទេសនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Business Insider បានបង្ហាញថា ឥណ្ឌាមានបំណង​ចង់ទូទាត់ប្រាក់ ជាមួយប្រទេសនាំចូលប្រេងឆៅដទៃទៀត ជារូបិយប័ណ្ណរូពី ជំនួសឲ្យលុយដុល្លារ ប៉ុន្តែការប្រឹងប្រែងមួយនេះ មិនដែលបានទទួលជោគជ័យឡើយ ដោយក្រុមប្រទេសទាំងនោះ បដិសេធមិនទទួល និងយកតែលុយដុល្លារប៉ុណ្ណោះ។

ពេញមួយរដូវកាលឆ្នាំ ២០២២-២០២៣ ដែលបានបញ្ចប់ត្រឹមខែមីនាកន្លងទៅ ការនាំចូលប្រេងនៅក្នុងប្រទេសឥណ្ឌា មិនមានការទូទាត់សាច់ប្រាក់ជាលុយរូពីសូម្បីតែម្ដងឡើយ។

សូមជម្រាបដែរថា ឥណ្ឌាកំពុងព្យាយាមដើរតាមគន្លងចិន និងរុស្ស៊ី ក្នុងការកាត់បន្ថយការពឹង​ផ្អែកលើរូបិយប័ណ្ណបរទេស សម្រាប់ការធ្វើជំនួញនៅក្នុងស្រុក ដោយប្រើប្រាស់រូបិយប័ណ្ណខ្លួនឯងជំនួសវិញ ស្របពេលកន្លងមក រុស្ស៊ីក៏បានអំពាវនាវ​ឲ្យសមាជិកអង្គការ BRICS ទាំងអស់ ងាកមកអនុវត្តផែនការទាំងនេះ ដើម្បីបង្ការហានិភ័យនានា ក៏ដូចជាកាត់បន្ថយឥទ្ធិពលរបស់អាមេរិក មកលើបណ្ដាប្រទេសទាំងនេះផងដែរ៕