បន្ទះឈីប គឺជាផលិតផលកំពុងមានតម្រូវការជាខ្លាំង ដោយសារសម័យនេះ ជាសម័យបច្ចេកវិទ្យា ហើយមិនថាតែទូរស័ព្ទ កុំព្យូទ័រឡើយ សូម្បីតែរថយន្តទំនើបៗក៏ចាំបាច់ ត្រូវការបន្ទះឈីបផងដែរ ដែលធ្វើឲ្យក្រុមហ៊ុនរកស៊ីលើវិស័យមួយនេះ កើបប្រាក់ចំណេញបានច្រើនសន្ធឹក។
![](https://www.oknha.news/wp-content/uploads/2023/12/ECEN-news-semiconductor-chip-shortage-30Nov2021.jpg)
យោងតាមការចុះផ្សាយពីគេហទំព័រ RankingRoyals បានបង្ហាញថា ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីបទាំងអស់ ក្រុមហ៊ុន TSMC របស់តៃវ៉ាន់ គឺឈរនៅចំណុចកំពូល ជាក្រុមហ៊ុនរកប្រាក់ចំណូលបានច្រើនបំផុត ដោយសារមានម៉ូយដុំធំៗដូចជា ក្រុមហ៊ុន Apple, Nvidia និង AMD ជាដើម។
![](https://www.oknha.news/wp-content/uploads/2023/12/106853072-1615536312825-gettyimages-1230847366-AFP_8ZR4WW-1024x683.jpeg)
ជាមួយគ្នា ក្នុងចំណោមក្រុមហ៊ុនផលិតបន្ទះឈីប រកប្រាក់ចំណូលបានច្រើនបំផុតទាំង ១០ គិតត្រឹមត្រីមាសទីមួយ នៃឆ្នាំ២០២៣ គឺមានក្រុមហ៊ុនអាមេរិកតែមួយគត់ ឈ្មោះថា GlobalFoundries។
ខាងក្រោមគឺជាបញ្ជីឈ្មោះក្រុមហ៊ុនផលិតបន្ទះឈីបទាំង ១០ ដែលមានប្រាក់ចំណូលខ្ពស់ដាច់គេ គិតត្រឹមត្រីមាសទីមួយនៃឆ្នាំ២០២៣៖
១/ក្រុមហ៊ុន TSMC របស់កោះតៃវ៉ាន់ មានប្រាក់ចំណូល ១៦,៧ពាន់លានដុល្លារ
២/ក្រុមហ៊ុន Samsung របស់ប្រទេសកូរ៉េខាងត្បូង មានប្រាក់ចំណូល ៣,៤ពាន់លានដុល្លារ
៣/ក្រុមហ៊ុន GlobalFoundries របស់សហរដ្ឋអាមេរិក មានប្រាក់ចំណូល ១,៨ពាន់លានដុល្លារ
៤/ក្រុមហ៊ុន UMC របស់កោះតៃវ៉ាន់ មានប្រាក់ចំណូល ១,៧ពាន់លានដុល្លារ
៥/ក្រុមហ៊ុន SMIC របស់ប្រទេសចិន មានប្រាក់ចំណូល ១,៤ពាន់លានដុល្លារ
៦/ក្រុមហ៊ុន HuaHong Group របស់ប្រទេសចិន មានប្រាក់ចំណូល ៨៤៥លានដុល្លារ
៧/ក្រុមហ៊ុន Tower Semiconductor របស់ប្រទេសអ៊ីស្រាអែល មានប្រាក់ចំណូល ៣៥៦លានដុល្លារ
៨/ក្រុមហ៊ុន PSMC របស់កោះតៃវ៉ាន់ មានប្រាក់ចំណូល ៣៣២លានដុល្លារ
៩/ក្រុមហ៊ុន VIS របស់កោះតៃវ៉ាន់ មានប្រាក់ចំណូល ២៦៩លានដុល្លារ
១០/ក្រុមហ៊ុន DB Hitek របស់ប្រទេសកូរ៉េខាងត្បូង មានប្រាក់ចំណូល ២៣៤លានដុល្លារ៕