សង្វាក់ផលិតកម្មក្រុមហ៊ុន Toyota កើនឡើងខ្ពស់ បំបែកកំណត់ត្រាក្នុងខែវិច្ឆិកា

អន្តរជាតិ

សង្វាក់ផលិតកម្មទូទាំងសកលលោករបស់ក្រុមហ៊ុន Toyota Motors បានហក់ឡើងរហូតដល់ ១១% កាលពីខែវិច្ឆិកា ដែលជាចំណុចខ្ពស់បំផុតមិនធ្លាប់មានរបស់ក្រុមហ៊ុន បន្ទាប់ពី​រថយន្តរបស់ក្រុមហ៊ុនជប៉ុនមួយនេះ ទទួលបានតម្រូវការខ្ពស់។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន CNA បានបង្ហាញថា ការផលិតរថយន្តរបស់ Toyota នៅក្នុងខែវិច្ឆិកា មានរហូតដល់ ៩២៦ ៥៧៣គ្រឿង ខណៈការលក់ទូទាំងពិភពលោក កើនឡើង ១៤% បើទោះជាក្រុមហ៊ុនខ្នាតយក្សជប៉ុនមួយនេះ ជួបបញ្ហាប្រឈមមួយចំនួន ដូចជាកង្វះខាតបន្ទះឈីបក្ដី។

សម្រាប់ការលក់រថយន្តនៅក្នុងប្រទេសជប៉ុននៅខែវិច្ឆិកាវិញ Toyota ក៏ទទួលបានអត្រាកើនឡើង ២៧% ស្របពេលនៅអាមេរិក និងចិនកើនឡើង ១៧% និងនៅអឺរ៉ុបកើនឡើងបាន ១៥% ថែមទៀត។

សូមជម្រាបបន្ថែមថា Toyota នៅតែគ្រងម្កុដជាក្រុមហ៊ុនលក់រថយន្តបានច្រើនបំផុតលើលោក ពោលនៅក្នុងឆ្នាំ២០២៣នេះ អត្រាលក់រថយន្តរបស់ពួកគេ មានចំនួនលើសពី ១០លានគ្រឿងហើយ ខណៈវាក៏ជាចំនួនបំបែកកំណត់ត្រាថ្មីរបស់ក្រុមហ៊ុនខ្នាតយក្សជប៉ុននេះផងដែរ៕