ធនាគាររបស់មហាសេដ្ឋីជប៉ុន Masayoshi Son គឺ SoftBank Group បានប្រកាសថា ពួកគេនឹងទិញយកភាគហ៊ុនរបស់ក្រុមហ៊ុនទូរគមនាគមន៍អាមេរិក T-Mobile US ដែលមានតម្លៃប្រមាណ ៧,៥៩ពាន់លានដុល្លារ។

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានរាយការណ៍ថា ក្រុមហ៊ុន T-Mobile US នឹងលក់ភាគហ៊ុនប្រមាណ ៤៨,៧៥លានហ៊ុន ទៅកាន់ធនាគាររបស់មហាសេដ្ឋីជប៉ុន បន្ទាប់ពីភាគីទាំងសងខាង ចរចាត្រូវរ៉ូវគ្នា។

ការទិញយករបស់ SoftBank បានធ្វើឲ្យពួកគេ ក្លាយជាម្ចាស់ភាគហ៊ុនធំមួយនៅក្នុងក្រុមហ៊ុន T-Mobile US ពោលភាគហ៊ុនស្ថិតក្រោមការគ្រប់គ្រងរបស់ធនាគារជប៉ុន កើនឡើងពី ៣,៧៥% រហូតដល់ ៧,៦៤% ក្រោយចាយលុយជាង ៧ពាន់លានដុល្លារ ទិញភាគហ៊ុនថ្មីនេះ។
សូមជម្រាបដែរថា ដំណឹងខាងលើបានជួយឲ្យតម្លៃហ៊ុនរបស់ធនាគារ SoftBank Group មានការកើនឡើង ៥% ផងដែរ ខណៈមួយរយៈចុងក្រោយនេះ មហាសេដ្ឋីជប៉ុន Masayoshi Son តែងតែសម្លឹងឃើញការបណ្ដាក់ទុន នៅក្នុងក្រុមហ៊ុនទើបចាប់ផ្ដើមអាជីវកម្ម ជាជាងក្រុមហ៊ុនចាស់វស្សាផ្សេងៗ៕