លោក Nawaz Sharif អតីតនាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានប្រកាសថា លោកនឹងឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្ត្រីម្ដងទៀត បន្ទាប់ពីបានរត់គេចពីការតាមចាប់ខ្លួន ជុំវិញការចោទប្រកាន់អំពើពុករលួយ។
យោងតាមការចុះផ្សាយពីសារព័ត៌មាន RT បានបង្ហាញថា លោក Sharif បានរត់ទៅសំងំលាក់ខ្លួន នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស អស់រយៈពេល ៤ឆ្នាំ ក្រោយមានដីកាតាមចាប់ខ្លួនលោក ពាក់ព័ន្ធនឹងការប្រព្រឹត្តអំពើពុករលួយ អំឡុងពេលលោកនៅកាន់តំណែងជានាយករដ្ឋមន្ត្រីប៉ាគីស្ថានរយៈពេល ៣អាណត្តិ។
ការផ្ដន្ទាទោស និងការកាត់ទោសរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ ត្រូវបានលើកលែងលើបណ្តឹងឧទ្ធរណ៍ ដែលធ្វើឲ្យលោកមានសិទ្ធិឈរឈ្មោះ សម្រាប់អាសនៈក្នុងសភា មុនពេលការបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី របស់ប្រទេសធ្វើឡើងនៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២៤។
រំលឹកបន្តិចថា គូប្រជែងរបស់អតីតនាយករដ្ឋមន្ត្រីរូបនេះ គឺលោក Imran Khan ដែលបច្ចុប្បន្នកំពុងអនុវត្តទោសនៅក្នុងពន្ធនាគារ ប៉ុន្តែក៏បានបង្ហាញគោលជំហរច្បាស់ៗពី ការប្រកួតប្រជែងតំណែងនាយករដ្ឋមន្ត្រីដូចគ្នា៕