ប្រាក់ខែគោលរបស់កូរ៉េខាងត្បូងធ្លាក់ចុះ ក្នុងរយៈពេល ១០ខែមកនេះ

អន្តរជាតិ

ទិន្នន័យពីក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េ បានបង្ហាញនៅថ្ងៃព្រហស្បតិ៍ថា ប្រាក់ឈ្នួលគោលរបស់ប្រទេសកូរ៉េខាងត្បូង បានធ្លាក់ចុះក្នុងរយៈពេល ១០ខែដំបូងនៃឆ្នាំ២០២៣ ដោយសារតែអតិផរណានៅតែបន្តស្ថិតក្នុងកម្រិតខ្ពស់នៅឡើយ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រសួងមុខរបរ និងការងារនៃសាធារណរដ្ឋកូរ៉េបានឲ្យដឹងថា ប្រាក់ឈ្នួលបន្ទាប់បន្សំជាមធ្យមប្រចាំខែ សម្រាប់មនុស្សម្នាក់ៗនៅក្នុងអាជីវកម្ម ដែលមាននិយោជិតតែម្នាក់ ឬច្រើននាក់បានកើនឡើង២,៧% ក្នុងមួយឆ្នាំដល់ចំនួន ៣ ០៦០ដុល្លារនៅក្នុងអំឡុងពេលខែមករា ដល់ខែតុលា។

យ៉ាងណាមិញ នៅក្នុងរយៈពេល ១០ខែមកនេះ ប្រាក់ឈ្នួលគោលប្រចាំខែបានធ្លាក់ចុះ១% មកត្រឹម ២ ៧៤០ដុល្លារ ស្របពេលសន្ទស្សន៍តម្លៃទិញទំនិញប្រើប្រាស់ (CPI) បានកើនឡើង ៣,៧%ធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។

ដោយឡែក បើគិតត្រឹមតែនៅក្នុងខែតុលាវិញ ប្រាក់ឈ្នួលគោលបានកើនឡើង០,៦% ដោយបានរក្សានិន្នាការកើនឡើងរយៈពេលពីរខែជាប់ៗគ្នា។

ជាមួយគ្នានោះ ម៉ោងធ្វើការជាមធ្យមក្នុងមួយខែ សម្រាប់នយោជិតម្នាក់ដែលធ្វើការក្នុងវិស័យអាជីវកម្មបានថយចុះ២,៧% ឬស្មើរនឹង ១៤៦,៩ម៉ោងសម្រាប់ខែតុលា ខណៈការងារក្នុងវិស័យអានាម័យ បានកត់ត្រាម៉ោងធ្វើការប្រចាំខែច្រើនបំផុត ១៦៣ម៉ោង រីឯឧស្សាហកម្មផលិតកម្មមានចំនួន ១៦៩ម៉ោង និងវិស័យឧស្សាហកម្មសំណង់វិញ បានកត់ត្រាម៉ោងធ្វើការតិចបំផុតរបស់ខ្លួនចំនួន ១២១,៧ម៉ោង៕