អ្នកមានដាច់គេនៅអាហ្វ្រិករបូតលុយជាង ៣ពាន់លានដុល្លារក្នុងឆ្នាំ២០២៣

អន្តរជាតិ

មហាសេដ្ឋី Aliko Dangote អ្នកមានដាច់គេនៅទ្វីបអាហ្រិក ទទួលរងការខាតបង់ទឹកប្រាក់ប្រមាណ ៣,៦១ពាន់លានដុល្លារ នៅក្នុងឆ្នាំ២០២៣ ដោយសារ​តម្លៃរូបិយវត្ថុណារ៉ា (Naira) នៅប្រទេសនីហ្សេរីយ៉ា មានការធ្លាក់ចុះជាខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីគេហទំព័រ Nairametrics បានបង្ហាញថា តម្លៃរូបិយវត្ថុណារ៉ាបានធ្លាក់ដល់ចំណុចទាបបំផុត តាំងពីប្រទេសនីហ្សេរីយ៉ាទទួលបាន​ឯករាជ្យ​កាលពីឆ្នាំ១៩៩៩ និងត្រូវបានចាត់ទុកជារូបិយវត្ថុមានប្រតិបត្តិការអាក្រក់បំផុតនៅទ្វីបអាហ្វ្រិក។

មូលហេតុដែលធ្វើឲ្យរូបិយវត្ថុនៅប្រទេសនីហ្សេរីយ៉ា មានការធ្លាក់ចុះខ្លាំងបែបនេះ គឺដោយសារ​ផែនការជម្រុញសេដ្ឋកិច្ចក្នុងស្រុករបស់រដ្ឋាភិបាល ដែលចាប់ផ្ដើមអនុវត្តកាលពីខែមិថុនា ដែលបណ្ដាលឲ្យតម្លៃនៃរូបិយវត្ថុណារ៉ា មានសញ្ញាមិនល្អតាំងពីពេលនោះមក។

ជម្រាបដែរថា បើទោះជាលោក Aliko Dangote របូតលុយអស់ជាង ៣ពាន់លានដុល្លារមែន ប៉ុន្តែលោកនៅតែជាមហាសេដ្ឋីមានបំផុតនៅអាហ្វ្រិក ជាមួយទំហំទ្រព្យសម្បត្តិ ១៥,១ពាន់លានដុល្លារ និងបានកាន់តំណែងមួយនេះរយៈពេល ១២ឆ្នាំជាប់ៗគ្នាហើយ។ នេះបើតាមរបាយការណ៍ពីគេហទំព័រ Bloomberg Billionaires Index៕