ទ្រព្យសម្បត្តិអ្នកមានដាច់គេលើលោកទាំង ១០រូប កើនជាង ៤៦០ពាន់លានដុល្លារ រយៈពេលមួយឆ្នាំ

អន្តរជាតិ

គិតពីថ្ងៃទី០២ ខែមករា ឆ្នាំ២០២៣ រហូតដល់ថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ទំហំ​ទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោកទាំង ១០រូប គឺមានការកើនឡើងរហូតដល់ ៤៦% ឬប្រហែល ៤៦៥,៦ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការបាយការណ៍ពីសារព័ត៌មាន Bloomberg’s Billionaires Index បានបង្ហាញថា ក្នុងនោះមហាសេដ្ឋីអាមេរិក លោក Elon Musk ជាបុគ្គលកើបលុយបានច្រើនដាច់គេ ប្រហែល ៩២ពាន់លានដុល្លារ ខណៈស្ថាបនិក Facebook លោក Mark Zuckerberg ជាអ្នករកចំណូល​បានច្រើនបន្ទាប់ ប្រហែលជាង ៨០ពាន់លានដុល្លារ ក្នុងរយៈពេលមួយឆ្នាំមកនេះ។

ខាងក្រោមគឺជាបញ្ជីនៃការកើនទ្រព្យសម្បត្តិរបស់មហាសេដ្ឋីមានបំផុតលើលោក​ទាំង ១០ សម្រាប់រយៈពេលពេញមួយឆ្នាំ គិតត្រឹមថ្ងៃទី០២ ខែមករា ឆ្នាំ២០២៤ ផ្អែកតាមទិន្នន័យពី Bloomberg៖

១/ Elon Musk មានទ្រព្យសម្បត្តិសរុប ២២៩ពាន់លានដុល្លារ កើនឡើងប្រហែល ៩២ពាន់លានដុល្លារ

២/ Bernard Arnault មានទ្រព្យសម្បត្តិសរុប ១៧៩ពាន់លានដុល្លារ កើនឡើងប្រហែល ១៧ពាន់លានដុល្លារ

៣/ Jeff Bezos មានទ្រព្យសម្បត្តិសរុប ១៧៧ពាន់លានដុល្លារ កើនឡើងប្រហែល ៧០ពាន់លានដុល្លារ

៤/ Bill Gates មានទ្រព្យសម្បត្តិសរុប ១៤១ពាន់លានដុល្លារ កើនឡើងប្រហែល ៣២ពាន់លានដុល្លារ

៥/ Steve Ballmer មានទ្រព្យសម្បត្តិសរុប ១៣១ពាន់លានដុល្លារ កើនឡើងប្រហែល ៤៥,២ពាន់លានដុល្លារ

៦/ Mark Zuckerberg មានទ្រព្យសម្បត្តិសរុប ១២៨ពាន់លានដុល្លារ កើនឡើងប្រហែល ៨២,៤ពាន់លានដុល្លារ

៧/ Larry Page មានទ្រព្យសម្បត្តិសរុប ១២៦ពាន់លានដុល្លារ កើនឡើងប្រហែល ៤៣,១ពាន់លានដុល្លារ

៨/ Larry Ellison មានទ្រព្យសម្បត្តិសរុប ១២៣ពាន់លានដុល្លារ កើនឡើងប្រហែល ៣១,២ពាន់លានដុល្លារ

៩/ Sergey Brin មានទ្រព្យសម្បត្តិសរុប ១២០ពាន់លានដុល្លារ កើនឡើងប្រហែល ៤០,៦ពាន់លានដុល្លារ

១០/ Warren Buffett មានទ្រព្យសម្បត្តិសរុប ១២០ពាន់លានដុល្លារ កើនឡើងប្រហែល ១៣ពាន់លានដុល្លារ៕