នៅក្នុងឆ្នាំ២០២៣ មានមហាសេដ្ឋីសរុបទូទាំងពិភពលោកប្រមាណ ២ ៦៤០នាក់ ដោយក្នុងនោះមានការកើនឡើងមហាសេដ្ឋីថ្មីថ្មោង ចំនួន ១៥០នាក់ ប៉ុន្តែតួលេខមានតិចជាងកាលពីឆ្នាំ២០២១ ដោយសារបុគ្គលខ្លះមានការថយទ្រព្យសម្បត្តិ ឯខ្លះទៀតគឺបានទទួលមរណភាព។
យោងតាមការចុះផ្សាយពីទស្សនាវដ្ដីនិយាយពីអ្នកមាន Forbes បានបង្ហាញថា មានមហាសេដ្ឋី ២១រូប បានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២៣ ហើយនៅក្នុងនោះសហរដ្ឋអាមេរិក ជាប្រទេសមានមហាសេដ្ឋីបាត់បង់ជីវិតច្រើនជាងគេទូទាំងពិភពលោក។
ខាងក្រោមគឺជាបញ្ជីឈ្មោះមហាសេដ្ឋីទាំង ២១រូបទូទាំងសកលលោក ដែលបានបាត់បង់ជីវិតនៅក្នុងឆ្នាំ២០២៣៖
- លោក Mohamed Al Fayed មហាសេដ្ឋីអេហ្ស៊ីប ទទួលមរណភាពក្នុងវ័យ ៩៤ឆ្នាំ និងមានទ្រព្យសម្បត្តិ ២ពាន់លានដុល្លារ
- លោក Silvio Berlusconi មហាសេដ្ឋីអ៊ីតាលី ទទួលមរណភាពក្នុងវ័យ ៨៦ឆ្នាំ និងមានទ្រព្យសម្បត្តិ ៦,៩ពាន់លានដុល្លារ
- លោក Jimmy Buffett មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៧៦ឆ្នាំ និងមានទ្រព្យសម្បត្តិ ១ពាន់លានដុល្លារឮ
- លោក Chen Lip Keong មហាសេដ្ឋីម៉ាឡេស៊ី ទទួលមរណភាពក្នុងវ័យ ៧៦ឆ្នាំ និងមានទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ
- លោក Carl DeStantis មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៨៤ឆ្នាំ និងមានទ្រព្យសម្បត្តិ ១,៧ពាន់លានដុល្លារ
- លោក Ashwin Dani មហាសេដ្ឋីឥណ្ឌា ទទួលមរណភាពក្នុងវ័យ ៨០ឆ្នាំ និងមានទ្រព្យសម្បត្តិ ៨ពាន់លានដុល្លារ
- លោក G. Gnanalingam មហាសេដ្ឋីម៉ាឡេស៊ី ទទួលមរណភាពក្នុងវ័យ ៧៨ឆ្នាំ និងមានទ្រព្យសម្បត្តិ ១,៤ពាន់លានដុល្លារ
- លោក Masatoshi Ito មហាសេដ្ឋីជប៉ុន ទទួលមរណភាពក្នុងវ័យ ៩៦ឆ្នាំ និងមានទ្រព្យសម្បត្តិ ៤,៤ពាន់លានដុល្លារ
- លោក Micky Jagtiani មហាសេដ្ឋីឥណ្ឌា ទទួលមរណភាពក្នុងវ័យ ៧១ឆ្នាំ និងមានទ្រព្យសម្បត្តិ ៥,២ពាន់លានដុល្លារ
- លោក Sheldon Lavin មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៩០ឆ្នាំ និងមានទ្រព្យសម្បត្តិ ៣,១ពាន់លានដុល្លារ
- លោក Thomas Lee មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៧៨ឆ្នាំ និងមានទ្រព្យសម្បត្តិ ២ពាន់លានដុល្លារ
- លោក Ted Lerner មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៩៧ឆ្នាំ និងមានទ្រព្យសម្បត្តិ ៦,៦ពាន់លានដុល្លារ
- លោក Keshub Mahindra មហាសេដ្ឋីឥណ្ឌា ទទួលមរណភាពក្នុងវ័យ ៩៩ឆ្នាំ និងមានទ្រព្យសម្បត្តិ ១,២ពាន់លានដុល្លារ
- លោក Clayton Mathile មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៨២ឆ្នាំ និងមានទ្រព្យសម្បត្តិ ២,៣ពាន់លានដុល្លារ
- លោក Billy Joe McCombs មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ និងមានទ្រព្យសម្បត្តិ ១,៧ពាន់លានដុល្លារ
- លោក Gordon Moore មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៩៤ឆ្នាំ និងមានទ្រព្យសម្បត្តិ ៦,៨ពាន់លានដុល្លារ
- លោក Charls Munger មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៩៩ឆ្នាំ និងមានទ្រព្យសម្បត្តិ ២,២ពាន់លានដុល្លារ
- លោក Shi Wen-long មហាសេដ្ឋីតៃវ៉ាន់ ទទួលមរណភាពក្នុងវ័យ ៩៥ឆ្នាំ និងមានទ្រព្យសម្បត្តិ ១,៩ពាន់លានដុល្លារ
- លោក Tang Xiao’ou មហាសេដ្ឋីហុងកុង ទទួលមរណភាពក្នុងវ័យ ៥៥ឆ្នាំ និងមានទ្រព្យសម្បត្តិ ១,១ពាន់លានដុល្លារ
- លោក Sam Zell មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៨១ឆ្នាំ និងមានទ្រព្យសម្បត្តិ ៥,២ពាន់លានដុល្លារ
- លោកស្រី Zhao Ning មហាសេដ្ឋីអាមេរិក ទទួលមរណភាពក្នុងវ័យ ៥៦ឆ្នាំ និងមានទ្រព្យសម្បត្តិ ១,២ពាន់លានដុល្លារ
សូមជម្រាបដែរថា លោកស្រី Zhao Ning គឺជាស្ត្រីតែមួយរូបគត់នៅក្នុងបញ្ជីមួយនេះ ហើយលោកស្រីទទួលមរណភាព ក្រោយព្យាយាមតស៊ូជាមួយជំងឺមហារីកអស់រយៈពេល ២០ឆ្នាំ ខណៈលោក Tang Xiao’ou ជាមហាសេដ្ឋីក្មេងជាងគេបំផុត ដែលទទួលមរណភាពក្នុងឆ្នាំ២០២៣៕