ប្រមុខការទូតអាមេរិក គ្រោងបំពេញទស្សនកិច្ចនៅតំបន់មជ្ឈិមបូព៌ា

អន្តរជាតិ

រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Antony Blinken នឹងចាប់ផ្ដើមបំពេញទស្សនកិច្ចទៅកាន់តំបន់មជ្ឈិមបូព៌ា ដោយមានការឈប់ចុះចតនៅប្រទេសអ៊ីស្រាអែល មុនបន្តដំណើរទៅកាន់ទីក្រុងផ្សេងៗ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមការចុះផ្សាយពីសារព័ត៌មាន Reuters បានបង្ហាញថា លោក Blinken នឹងចាកចេញពីទឹកដីសហរដ្ឋអាមេរិក នាយប់ថ្ងៃព្រហស្បតិ៍នេះ និងគ្រោងបំពេញទស្សនកិច្ចនៅ​ទីក្រុងជាច្រើនក្នុងតំបន់មជ្ឈិមបូព៌ា រួមទាំងអ៊ីស្រាអែលផង។

ជាមួយគ្នា រដ្ឋមន្ត្រីអាមេរិកមួយរូបសុំមិនបញ្ចេញឈ្មោះ បានប្រាប់ទៅកាន់បណ្ដាញសារព័ត៌មានថា បេសកជនការទូតអាមេរិក លោក Amos Hochstein ក៏នឹងធ្វើដំណើរទៅកាន់ប្រទេសអ៊ីស្រាអែល ដើម្បីធ្វើការដើម្បីបន្ធូរបន្ថយភាពតានតឹងរវាងអ៊ីស្រាអែល និងក្រុមហេសបូឡានៅប្រទេសលីបង់ ត្រូវជាបុត្រសម្ព័ន្ធរបស់ក្រុមហាម៉ាស។

សូមជម្រាបដែរថា ដំណើរទស្សនកិច្ចរបស់លោក Blinken កើតមានឡើង ក្រោយប្រធានាធិបតីអាមេរិក លោក ចូ បៃដិន បាននិយាយទៅកាន់នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក Benjamin Netanyahu កាលពីពេលថ្មីៗថា លោកនឹងធ្វើការឲ្យកាន់តែស៊ីជម្រៅ ដើម្បីផ្គត់ផ្គង់ជំនួយមនុស្សធម៌ និងអំពាវនាវឲ្យមានការដោះលែងចំណាប់ខ្មាំង ដែលឃុំឃាំងដោយក្រុមហាម៉ាស៕