បើកទំព័រឆ្នាំថ្មី Gautam Adani ឡើងកូដខ្លាំង ក្លាយជាមហាសេដ្ឋីមានដាច់គេនៅឥណ្ឌា

អន្តរជាតិ

ក្រោយរងព្យុះភ្លៀងជិតមួយឆ្នាំពេញ ទីបំផុតមហាសេដ្ឋី Gautam Adani បានក្លាយជាកំពូលអ្នកមាន​ដាច់គេនៅប្រទេសឥណ្ឌា ជាមួយទំហំទ្រព្យសម្បត្តិប្រមាណ ៩៧,៦ពាន់លានដុល្លារ ដែលបានកើនឡើងប្រហែល ៧,៧ពាន់លានដុល្លារ ត្រឹមរយៈពេលមួយថ្ងៃ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Bloomberg។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

រយៈពេល ៥ថ្ងៃដំបូង នៃឆ្នាំ២០២៣នេះ ម្ចាស់ក្រុមហ៊ុន Adani Group មានកំណើនទ្រព្យសម្បត្តិ​រហូតដល់ទៅ ១៣,៣ពាន់លានដុល្លារ ច្រើនជាងមហាសេដ្ឋីដទៃទៀត បន្ទាប់ពីតុលាការ​កំពូល​សម្រេចថា ការចោទប្រកាន់របស់ក្រុមហ៊ុន Hindenburg Research ទៅលើលោក Adani ជុំវិញការ​កេងបន្លំទិន្នន័យផ្សារហ៊ុន និងអំពើពុករលួយ គឺជារឿងមិនពិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន។

ក្រោយដំណឹងមួយនេះបានចេញផ្សាយជាសាធារណៈ តម្លៃហ៊ុនរបស់ក្រុមហ៊ុន Adani Group មានការកើនឡើងជាខ្លាំង និងបានជំរុញកំណើនទ្រព្យសម្បត្តិមហាសេដ្ឋីឥណ្ឌារូបនេះ ឡើងខ្ពស់កប់ពពក។

រំលឹកបន្តិចថា កាលពីខែមករា ឆ្នាំ២០២៣ ក្រុមហ៊ុន Hindenburg Research បានចេញឯកសារជាច្រើន ចោទប្រកាន់មហាសេដ្ឋីឥណ្ឌារូបនេះថា បានបន្លំទិន្នន័យផ្សារហ៊ុន និងឆបោកអតិថិជន ដែលធ្វើឲ្យក្រុមហ៊ុន Adani Group ខាតបង់ទឹកប្រាក់រហូតដល់ ១៥០ពាន់លានដុល្លារ ស្របពេលទ្រព្យសម្បត្តិផ្ទាល់ខ្លួនរបស់លោក Gautam Adani បាត់បង់ជាង​ ១០០ពាន់លានដុល្លារឯណោះ៕