ក្រុមហ៊ុនខ្នាតយក្ស Samsung សម្លឹងឃើញប្រាក់ចំណេញត្រីមាសទី៤ ថយចុះយ៉ាងគំហុក

អន្តរជាតិ

ក្រុមហ៊ុន Samsung Electronics Co Ltd បានរាយការណ៍ពីប្រាក់ចំណេញប្រចាំត្រីមាសទី៤ ដែលមានការថយចុះរហូតដល់ ៣៥% ដោយសារតែតម្រូវការនៅសឹងតែគ្រប់អាជីវកម្មរបស់ពួកគេមានការធ្លាក់ចុះ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្រុមហ៊ុនបច្ចេកវិទ្យាខ្នាតយក្សមួយនេះបានបង្ហាញថា ប្រាក់ចំណេញប្រចាំត្រីមាសទី៤ ទទួលបានត្រឹម ២,៨ទ្រីលានវ៉ុន ឬប្រហែល ២,១៣ទ្រីលានដុល្លារ សម្រាប់រយៈពេលពីខែតុលា ដល់ខែធ្នូ ឆ្នាំ២០២៣ ដែលវាបានថយចុះពី ៤,៣១ទ្រីលានវ៉ុន បើធៀបនឹងឆ្នាំ២០២២។

ការថយចុះនៃប្រាក់ចំណេញប្រចាំត្រីមាសរបស់ Samsung គឺច្រើនជាងការរំពឹងទុកពីវិទ្យាស្ថាន LSEG SmartEstimate ដែលជំនាញលើការព្យាករណ៍ ពោលពួកគេព្យាករទុកថា Samsung នឹងមានការថយចុះនៃប្រាក់ចំណេញមែន តែថយនៅត្រឹម ៣,៧ទ្រីលានវ៉ុនប៉ុណ្ណោះ។

ជម្រាបបន្ថែមថា ប្រាក់ចំណេញត្រីមាសទី៤ សារនេះ គឺជាការចំណេញទាបបំផុតរបស់ក្រុមហ៊ុន Samsung សម្រាប់ ៥ត្រីមាសចុងក្រោយ បន្ទាប់ពីធ្លាប់ប្រកាសពីការថយចុះដ៏សំបើមកាលពីត្រីមាសទី៣ ក្នុងឆ្នាំ២០២២ ដែលមានការថយចុះ ៣១% ដោយសារកង្វះខាតការផ្គត់ផ្គង់បន្ទះឈីប បណ្ដាលឲ្យសង្វាក់ផលិតកម្មមានការយឺតយ៉ាវនាពេលនោះ៕