ចិនរំពឹងទទួលបានអ្នកដំណើរតាមផ្លូវអាកាស រហូតដល់ ៨០លាននាក់ ក្នុងរដូវបុណ្យចូលឆ្នាំថ្មី

អន្តរជាតិ

រដ្ឋបាលអាកាសចរណ៍ស៊ីវិលនៃប្រទេសចិន បាននិយាយកាលពីថ្ងៃទី៨ ខែមករាថា ខ្លួនកំពុងរំពឹងថានឹងមានការធ្វើដំណើរតាមអាកាសប្រមាណ ៨០លាននាក់នៅអំឡុងពិធីបុណ្យចូលឆ្នាំចិននាពេលខាងមុខនេះ។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

តួលេខនេះគិតទៅស្មើរនឹងការកើនឡើងដល់ទៅចំនួន៤៤,៩% បើប្រៀបធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ហើយក៏កើនឡើង៩,៨% ផងដែរបើប្រៀបធៀបទៅនឹងកម្រិតនៃការធ្វើដំណើរមមាញឹក អំឡុងពិធីបុណ្យចូលឆ្នាំចិនកាលពីឆ្នាំ២០១៩ ។

ក្នុងនោះ មន្ត្រីរដ្ឋបាលអាកាសចរណ៍ស៊ីវិលចិនលោក Liang Nan បាននិយាយថា ការធ្វើដំណើរកម្សាន្តអំឡុងពិធីបុណ្យចូលឆ្នាំចិន នឹងមានរយៈពេលរហូតដល់ ៤០ថ្ងៃថ្ងៃដោយចាប់ផ្តើមពីថ្ងៃទី២៦ ខែមករា ដល់ថ្ងៃទី៥ ខែមីនា។

លោក Liang បានបន្តថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងទទួលអ្នកធ្វើដំណើរជាមធ្យមប្រមាណ ២លាននាក់ជារៀងរាល់ថ្ងៃ ហើយបរិមាណនៃការធ្វើដំណើរត្រូវបានគេរំពឹងថា នឹងកើនឡើងខ្លាំងជាបន្តបន្ទាប់នៅថ្ងៃទី៨ ទី១៦ ទី២០ ក៏ដូចជាថ្ងៃទី២៥ ខែកុម្ភៈ។

ម្យ៉ាងវិញទៀត លោកក៏បានលើកឡើងបន្ថែមថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសនឹងមានជើងហោះហើរជាមធ្យមប្រហែល ១៦ ៥០០ជើងក្នុងមួយថ្ងៃ ខណៈចំនួននេះគឺប្រហាក់ប្រហែលនឹងកម្រិតដែលបានកើតឡើងកាលពីក្នុងឆ្នាំ២០១៩ ហើយក៏ស្មើរនឹងការកើនឡើង២៤% ផងដែរបើប្រៀបធៀបទៅនឹងកម្រិតកាលពីឆ្នាំ២០២៣៕