អាឡឺម៉ង់រំពឹងកើបប្រាក់ជាង ២៤៥ពាន់លានដុល្លារ ពីវិស័យឌីជីថលនៅក្នុងឆ្នាំនេះ

អន្តរជាតិ

សមាគមឌីជីថល Bitkom បាននិយាយកាលពីថ្ងៃទី៩ ខែមករាថា បើទោះបីជាបរិយាកាសសេដ្ឋកិច្ចមានភាពលំបាក ចំណូលដែលបានមកពីវិស័យឌីជីថលរបស់ប្រទេសអាឡឺម៉ង់នៅក្នុងឆ្នាំ២០២៤នេះ ត្រូវបានគេរំពឹងថានឹងកើនឡើង៤,៤% កើនដល់ចំនួន ២២៤,៣ពាន់លានអឺរ៉ូ (២៤៥,៦ ពាន់លានដុល្លារ)។ នេះបើតាមការចុះផ្សាយពីទីភ្នាក់ងារសារព័ត៌មាន Xinhua ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សមាគមបាននិយាយថា វិស័យឌីជីថលរបស់អាឡឺម៉ង់គឺកំពុងស្ថិតនៅក្នុងគន្លងឆ្ពោះទៅរកកំណើនសេដ្ឋកិច្ច តួយ៉ាងបន្ទាប់ពីការកើនឡើង២% កាលពីឆ្នាំ២០២៣ វិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង (ICT) ត្រូវបានគេរំពឹងថា នឹងកើនឡើងលឿនជាងសេដ្ឋកិច្ចទាំងមូលចាប់ពី៣ ទី៤ដងឯណោះ។

ក្នុងនោះ ប្រធានសមាគម Bitkom លោក Ralf Wintergerst បាននិយាយថា ក្រុមហ៊ុនភាគច្រើនដែលរកស៊ីក្នុងវិស័យឌីជីថលគឺជួបនឹងវិបត្តិ ទោះបីស្ថិតក្រោមលក្ខខណ្ឌសេដ្ឋកិច្ចដ៏លំបាក ដែលត្រូវបានកំណត់ដោយវិបត្តិភូមិសាស្ត្រនយោបាយ ការកាត់បន្ថយថវិកា ការលក់ ក៏ដូចជាការងារដែលកំពុងកើនឡើងក៏ដោយ។

ប្រធានសមាគមរូបនេះបានលើកឡើងបន្ថែមថា ដើម្បីឱ្យអាឡឺម៉ង់អាចក្តោបក្តាប់លក្ខខណ្ឌនៃឌីជីថលនីយកម្មបាន ក្រុមហ៊ុន និងរដ្ឋបាលចាំបាច់ត្រូវបង្កើនការវិនិយោគរបស់ពួកគេឱ្យបានកាន់តែច្បាស់ មួយវិញទៀតល្បឿននៃគោលនយោបាយឌីជីថល ត្រូវតែមានច្រើនជាងទ្វេដង។ រូបលោកក៏បានសង្កត់ធ្ងន់ទៀតថា កំណើនការងារអាចនឹងខ្ពស់ជាងនេះ បើទោះបីជាកង្វះខាតកម្មករជំនាញ កំពុងបង្ហាញឱ្យឃើញពីការជំពប់ជើងដួលក៏ដោយចុះ។

ដូចអ្វីដែលលោក Wintergerst បានលើកឡើងអញ្ចឹង ដោយសារកង្វះខាតនូវកម្លាំងពលកម្ម នៅក្នុងការងារវិជ្ជាជីវៈជាច្រើន រដ្ឋាភិបាលអាឡឺម៉ង់បានផ្តួចផ្តើមវិធានការច្បាប់ផ្សេងៗកាលពីឆ្នាំ២០២៣ ដើម្បីបង្កភាពងាយស្រួលដល់កម្មករជំនាញ ក្នុងការចូលទៅកាន់ទីផ្សារការងាររបស់ប្រទេសអាឡឺម៉ង់ ដែលរាប់ទាំងកិច្ចព្រមព្រៀងការធ្វើចំណាកស្រុកជាមួយប្រទេសនីមួយៗ និងការចេញប័ណ្ណស្នាក់នៅប្រទេសអាឡឺម៉ង់សម្រាប់ការងារបណ្តោះអាសន្នជាដើម។

គួរបញ្ជាក់បន្ថែមទៀតថា សមាគមឌីជីថលរបស់ប្រទេសអាល្លឺម៉ង់ក៏រំពឹងពីការលក់ក្នុងវិស័យ ICT នឹងកើនឡើង៥,៦% នៅឆ្នាំ២០២៤នេះ ដល់ចំនួន ៤,៩១ពាន់ពាន់លានអឺរ៉ូ ស្របពេលប្រទេសឥណ្ឌាត្រូវបានគេព្យាករណ៍ថា នឹងមានកំណើនខ្ពស់បំផុតក្នុងអត្រា៧,៩% តាមពីក្រោយដោយសហរដ្ឋអាមេរិកដែលមានចំនួន៦,៣% និងប្រទេសចិនមានចំនួន៥,៧% ៕